កម្ពុជា និងសិង្ហបុរី សហការគ្នាសង់រោងចក្រច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២លានដុល្លារ នៅកំពង់ធំ

ក្រុមហ៊ុន CSNC Agriculture ជាក្រុមហ៊ុនខ្មែរ-សិង្ហបុរី បានសហការគ្នាសម្ពោធបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២លានដុល្លារ នៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីបញ្ចុះបឋមសិលាសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី០៦​​ ខែធ្នូ ឆ្នាំ២០២៣។

បើតាមការបញ្ជាក់ពីលោក ស៊ុយ កុកធាន ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឲ្យដឹងថា ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានតម្លៃ ១២លានដុល្លារ ចែកចេញជាពីរដំណាក់កាលដោយឆ្នាំទី១ ប្រើទុនវិនិយោគ ៥លានដុល្លា និងដំណាក់កាលទី២ ប្រើទុន ៧លានដុល្លា ដែលរោងចក្រមានទំហំរោងចក្រ ១២,៨០០ ម៉ែត្រការេ  លើផ្ទៃដី ១៤ហិចតា កម្រិតសមត្ថភាពកែច្នៃ ៤០តោនក្នងមួយថ្ងៃ ប្រើកម្លាំងពលកម្ម ១៨០នាក់ សាងសង់ដោយក្រុមហ៊ុនCSNC Agriculture គឺជាក្រុមហ៊ុន Joint Venture របស់វិនិយោគិនខ្មែរ និង វិនិយោគិនសិង្ហបូរី ។

ថ្លែងក្នុងពិធីនេះដែរ លោក ងួន រតនៈ បានលើកឡើងថាថ្ងៃនេះការបើកការដ្ឋានសាងសង់រោងចក្រគ្រាប់ស្វាយចន្ទីរបស់ក្រុ​មហ៊ុនជាដៃគូរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យស្វាយចន្ទីជាកាយវិការល្អស្របជាមួយនឹងគោលនយោ​បា​យហើយមួយទៀតទាំងការជ្រើសរើសទីតាំងសាងសង់សួនឧស្សាហកម្មស្វាយចន្ទីសមស្រប ខណៈខេត្តកំពង់ធំ មា​​នវិសាលភាពផ្ទៃដីធំទូលាយដែលមានសក្តានុពលខាងដំណាំឧស្សាហកម្មដូចជាកៅស៊ូ ស្វាយ ស្វាយចន្ទី។

ដោយឡែក តំណាងក្រុមហ៊ុនវិនិយោគបានលើកឡើងថា លោកបានជ្រើសរើសខេត្តកំពង់ធំ ពីព្រោះខេត្តកំពង់ធំជាខេត្តដែលខ្ញុំមានដៃគូដែលល្អ ហើយមួយទៀត គឺកំពង់ធំជាខេត្តដែលដាំស្វាយចន្ទីច្រើនជាងគេហើយផលិតកម្មស្វាយចន្ទីច្រើនជាងគេផងដែរ។

គួរបញ្ជាក់ថា ក្រៅពីកែច្នៃគ្រាប់ស្វាយចន្ទី ក្រុមហ៊ុន CSNC Agriculture កំពុងវិនិយោគកែច្នៃសំបុកត្រចៀកកាំ និងកែច្នៃដំឡូងមីផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]