ស្ពាន០២ ក្នុងគម្រោងទីក្រុងរណបបឹងទំពន់-ជើងឯក តម្លៃ ៥លានដុល្លារ បើកការដ្ឋានហើយ

ស្ថានបេតុងថ្មី២កន្លែង ដែលមានប្រវែងសរុប១៨០ម៉ែត្រ ទទឹង២៨,៥ម៉ែត្រ ដែលគ្រោងចំណាយ ៥លានដុល្លារ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតេយ្យភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថាបន...

អាន​បន្ថែម

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជិត ២០%

គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ។ នេះបើតាមការចុះត្រួតពិនិត្យរបស់ក្រុមការងាររនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្រុមការងារ បានចុះត្រួតពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស...

អាន​បន្ថែម

គម្រោងអភិវឌ្ឍឆ្នេរស្តង់ដារប្រវែង ២.៧០០ម៉ែត្រ នៅខេត្តកែប បើកដំណើរការជាផ្លូវការហើយ

គម្រោងបង្កើតឆ្នេរខ្សាច់កម្រិតខ្ពស់ប្រវែង ២.៧០០ម៉ែត្រ នៅខេត្តកែប បើកដំណើរការជាផ្លូវការហើយ។​ នេះបើតាមពិធីសម្ពោធដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានបណ្តោយ ២.៧០០ម៉ែត្រ និងទទឹង ១៣០ម៉ែត្រ។ គួរបញ្ជាក់ថា ការបង្កើតគម្រោងនេះត្រូវបានបែងចែកជា ៦តំបន់រួមមាន៖ ១). ចំណែកដ...

អាន​បន្ថែម

ឆ្នាំ២០២៣នេះ ក្រុងហាណូយនឹងអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង៤ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៣នេះ ប្រទេសវៀតណាមនឹងចាប់ផ្តើមអភិវឌ្ឍទីក្រុងហាណូយជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង ៤ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ vnexpress នៅថ្ងៃទី១៧ មីនា ២០២៣។ គម្រោងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន​ជប៉ុន Sumitomo និង ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ​វៀតណាម BRG Group ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៣នេះហើយ។ ឯកអគ្គរដ្ឋទូតជប...

អាន​បន្ថែម

ក្រសួង និងអ្នកបច្ចេកទេសចិន កំពុងពន្លឿនសកម្មភាពគម្រោងផ្លូវដែកលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បី…

នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសរបស់ចិន គាំទ្រយ៉ាងពេញទំហឹងលើគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅកម្ពុជា ជាពិសេសគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃនាយកដ្ឋាននេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ នាយកដ្ឋានគ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម...

អាន​បន្ថែម

អាជ្ញាធរព្រះវិហាររម្លឹកវិនិយោគិនរ៉ែឱ្យប្រយ័ត្នរឿងនេះ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនរ៉ែចំនួន ២២ កំពុងដំណើរការ

បច្ចុប្បន្នខេត្តព្រះវិហារ មានក្រុមហ៊ុនប្រកបអាជីវកម្មរុករករ៉ែចំនួន២២ ដែលបាននិងកំពុងដំណើរការរុករក និងស្រាវជ្រាវ ខណៈអភិបាលខេត្តបានក្រើនរម្លឹកដល់អ្នកវិនិយោគ និងចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដីព្រោះកន្លងមកមានការឆបោកច្រើនលើបញ្ហានេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជ...

អាន​បន្ថែម

រដ្ឋាករប្តេជា្ញផ្គត់ផ្តង់ទឹកឱ្យបាន ៨៤ម៉ឺនម៉ែត្រគូបចាប់ពីខែ៥ ខណៈបច្ចុប្បន្នខ្វះ ២៥ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣ នឹងអាចបន្ថែមសមត្ថភាពផលិតទឹកស្អាតបានរហូតដល់ ៨៤ម៉ឺនម៉ែត្រគូប ខណៈបច្ចប្បន្ន រ.ទ.ស.ភមានសមត្ថភាពផ្គត់ផ្គង់ទឹកបានត្រឹមតែ ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ នៅខ្វះដល់ទៅជាង ២៥ម៉ឺនម៉ែត្រក្នុងមួយថ្ងៃ ហើយតម្រូវការប្រើប្រាស់ជាក់ស្តែងមានរហូតដល់ ៨៩ម៉ឺនម៉ែត្រគូប ឯណោះ។ ជាមួយគ្នានេះផងដែរ រ.ទ.ស.ភ ក៏សុំការយោគយល់​ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះទឹកប្រ...

អាន​បន្ថែម

រយៈពេល៥ឆ្នាំ ខេត្តព្រៃវែង មានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាផ្សេងៗ មានតម្លៃជិត២០០លានដុល្លារ

រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តព្រៃវែងមានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ជិត ២០០លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម  ជា សុមេធី អភិបាល នៃគណៈអភិបាល​ខេត្ត​ព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ខេត្តព្រៃវែងបានជំរុញឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិមកបណ្តាក់ទុនក្នុងខេត្តនេះជាបន្តបន្ទាប់ និងមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈ៥ឆ្ន...

អាន​បន្ថែម

ផ្លូវថ្មី១ខ្សែភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥២គ.ម

គិតត្រឹមថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៣ ​នេះ ផ្លូវ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៥២គីឡូម៉ែត្រហើយ សល់ប្រមាណជា៩គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ...

អាន​បន្ថែម

មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិបើកដំណើរការនៅភ្នំពេញហើយ

សកលវិទ្យាល័យ ឡានម៉ី កម្ពុជា បានបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។​ ពិធីបើកសម្ភោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន​របស់ ឯកឧត្តម​ ម៉ៅ ហាល់វណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក Li Kun ប្រធានក្រុមហ៊ុន Lanmei Aviation Grou...

អាន​បន្ថែម