ឆ្នាំ២០២៣នេះ ក្រុងហាណូយនឹងអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង៤ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៣នេះ ប្រទេសវៀតណាមនឹងចាប់ផ្តើមអភិវឌ្ឍទីក្រុងហាណូយជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង ៤ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ vnexpress នៅថ្ងៃទី១៧ មីនា ២០២៣។

គម្រោងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន​ជប៉ុន Sumitomo និង ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ​វៀតណាម BRG Group ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៣នេះហើយ។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio  បានស្នើឱ្យអាជ្ញាធរវៀតណាមពន្លឿនដំណើរការកែសម្រួលផែនការខ្នាត ១:៥០០ សម្រាប់គម្រោងឱ្យបានឆាប់រហ័ស ដើម្បីឈានទៅចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០២៣ ចំពេលខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន។

ជាការឆ្លើយតប លោកអភិបាលក្រុងបានថ្លែងថា លោកបាន​ណែនាំ​ដល់​មន្ត្រីរដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​បញ្ហា ​ដែលអាច​​កើត​ឡើងនេះហើយ ​ដើម្បីនឹងពន្លឿនដំណើរការនេះ។

គម្រោងអភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ តម្លៃជាង ៤,២ពាន់លានដុល្លារនេះ នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ២៧២ហិចតា​នៅ​ស្រុក​ដុងអាញ់ ភាគ​ខាង​ជើង​ទីក្រុង​ហាណូយ ដោយមានគោលដៅនឹងក្លាយជាទីក្រុងទំនើបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមជាមួយការកសាងអគារមួយមានកម្ពស់រហូតដល់១០៨ជាន់។

គួររម្លឹកថា ក្រុមហ៊ុនទាំងពីរបាន ​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍​មួយ​នេះ កាល​ពីឆ្នាំ២០១៧ ដោយ Sumitomo ជាអ្នកម៉ៅការ និង BRG ជាអ្នកវិនិយោគសំខាន់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]