ក្រុមហ៊ុនចិនវិនិយោគជាង ២០០លានដុល្លារ សង់រោងចក្រសំបកកង់ឡានធំមួយនៅក្រចេះ
ក្រុមហ៊ុនចិន Qingdao Double Star Co. Ltd សហការជាមួយក្រុមហ៊ុនក្នុងស្រុក Ube Development Co. Ltd. គ្រោងបោះទុនវិនិយោគចំនួន ២០០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៃខេត្តក្រចេះ។ ក្រុមហ៊ុន Qingdao Double Star Group បានប្រកាសកាលពីថ្ងៃទី ២០ខែកុម្ភៈ ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គឺក្រុមហ៊ុន Double Star Tire បានសហការគ...
អានបន្ថែមឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើង ៨៣% ជាសញ្ញាវិជ្ជមានដ៏ប្រសើរ
វិស័យឧស្សាហកម្ម បានបន្តមានសញ្ញាវិជ្ជមានល្អប្រសើរ ដោយរោងចក្រកំពុងដំណើរការចំនួន ១. ៩៨២ មានទិន្នផលផលិតកម្មសរុប ១៥.៨៣៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើង ៨៣ភាគរយ ធៀបនឹងឆ្នាំ២០២១។ ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើង ៨៣% ជាសញ្ញាវិជ្ជមានដ៏ប្រសើរធ ទេសរដ្ឋមន្តី្រ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកនៅក្នុងពិធីបើកសន្និបាតបូ...
អានបន្ថែមមន្ទីរពេទ្យបង្អែកតឧត្តរមានជ័យតម្លៃជាង ២លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់
អគារមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យថ្មី ដែលតម្លៃជាង ២លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ អគារមន្ទីរពេទ្យថ្មី១ខ្នងនេះ មានទំហំ ៣២ម៉ែត្រ គុណនឹង ៤២ម៉ែត្រ និងមានចំនួន ១៨បន្ទប់។ បន្ទប់នីមួយៗ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត៣ ដែលមានផ...
អានបន្ថែមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង សម្រេចបាន៥០ភាគរយ
ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានឈានមកសម្រេចបានប្រមាណ ៥០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកុម្ភៈ។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា “កិច្ចដំណើរការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង បានឈានចូលដល់ដំណាក់កាលនៃការពិនិត្យ និងផ្ដល់អនុសាសន៍ក្នុងកម្រិតប...
អានបន្ថែមស្ថានីយស្តុកទំនិញកុងតឺន័រក្រោមជំនួយឥតសំណងរបស់ជប៉ុនត្រូវបានដាក់សម្ពោធឱ្យដំណើរការ
ស្ថានីយស្តុកទំនិញកុងតឺន័រ (CFS) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះត្រូវបានសាងសង់ឡើង ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨) រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៤,៦លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ...
អានបន្ថែមអន្តរក្រសួងគ្រោងជីកស្តារព្រែកភ្ជាប់កំពង់ផែទេសចរណ៍កំពត ដើម្បីឱ្យនាវាធំៗអាចចូលចតបាន
ទោះបីកំពង់ផែទេសចរណ៍កំពតបានបញ្ចប់ការសាងសង់រួចរាល់ហើយក្តី ប៉ុន្តែគម្រោងនេះនៅមិនទាន់អាចដាក់ដំណើរការបានទេ ដោយសារតែបញ្ហាជម្រៅទឹក។ បច្ចុប្បន្ន អន្តរក្រសួងកំពុងធ្វើការចរចាស្វែងរកកញ្ចប់ថវិកា ក្នុងការវិនិយោគជិកស្តារព្រែកភ្ជាប់កំពង់ផែ ដើម្បីឱ្យនាវាធំៗអាចចូលចតបាន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកុម្ភៈថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន១សិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនជនមួយសិក្សាសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការដ្ឋានផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្សេងៗទៀត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា «ទោះយើងពង្រីកផ្លូវជាតិលេខ៥ ពី ២គន្លង ទៅ ៤គន្លងរួចហើយក្តី តែក៏នៅមានក្រុមហ៊ុនឯកជន...
អានបន្ថែមផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៩០% នឹងបញ្ចប់ទាំងស្រុងក្នុងខែឧសភា ២០២៣នេះ
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ សម្រេចបានប្រមាណជិត ៩០% ហើយ គិតត្រឹមថ្ងៃទី២៥ កុម្ភ: ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុនចាន់ ផុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារពាក់ព័ន្ធទាំងអស់នៅថ្ងៃទី ២៨ កុម្ភៈ ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវនេះនឹងត្រូវបញ្ចប់ការសាង...
អានបន្ថែមរោងចក្រផលិតបរិក្ខារអគ្គិសនីដ៏ធំមួយនៅខេត្តពោធិ៍សាត់បើកដំណើរការជាផ្លូវការហើយ
រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនីមួយ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មានទីតាំងស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិនិយោគដោយក្រុមហ៊ុនថៃ Precise Electric Manufacturing Co., Ltd ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ ...
អានបន្ថែមរដ្ឋប្រកាសបើកឱ្យប្រើស្ពានអាកាសឬស្សីកែវបណ្តោះអាសន្ន ខណៈសំណង់សម្រេចជិត១០០ភាគរយ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នចាប់ពីថ្ងៃទី0១ មីនា ២០២៣នេះតទៅ ខណៈបច្ចុប្បន្នសំណង់ស្ពានសម្រេចការសាងសង់បានស្ទើរតែ ១០០ភាគរយទៅហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ កុម្ភៈ ២០២៣។ តាមលិខិតដដែល បានបញ្ជាក់ថា សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបើកស្ពានអាកាសឬស្សីកែវ ឱ្យពលរដ្ឋអាចប្រើប...
អានបន្ថែម
