នូវែលសេឡង់ជួយកម្ពុជាជាង ១២លានដុល្លារ ដើម្បីផ្គត់ផ្គង់ទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ

ប្រទេសនូវែលសេឡង់ បានផ្តល់ជំនួយចំនួន ១២,៧លានដុល្លារ ដល់អាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តគម្រោង គ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជំនួយនេះត្រូវបានផ្តល់ជូនតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយ​ដ្ឋានអង្គរ ដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្ដម Jonathan KIN...

អាន​បន្ថែម

រដ្ឋបង្កើតក្រុមការងារអន្តរក្រសួងឱ្យចាប់ផ្តើមអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែក​ជីកហ្វូណនតេជោ”។ នេះបើតាមសេចក្តីសម្រេចលេខ ៤២ សសរ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ គណៈកម្មាការអន្តរក្រសួងនេះ មានសមាសភាពសរុបចំនួន ៣៥រូប ដែលមានប្រធានមួយរូប ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ បន្ថែមពីនេះ គណៈកម្មាការនេះ មានតួនាទីសំខាន់ៗដូចខាងក្រោម៖ ពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធ...

អាន​បន្ថែម

រដ្ឋបង្ហើបផ្លូវល្បឿនលឿនខ្សែទី៤ អាចឆ្ពោះទៅទិសឦសាន

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងនូវចក្ខុវិស័យ និងផែន​ការរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញទៅកាន់ខេត្តក្នុងតំប​ន់​​​​​ភូមិ​​​ភាគឦសាន ក្រោយផ្លូវល្បឿនលឿនទី២ កំពុងសាងសង់ និងទី៣ កំពុងស្ថិតនៅក្នុងការសិក្សា។​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្...

អាន​បន្ថែម

ផ្លូវយុទ្ធសាស្ត្រលេខ៣១២ តម្លៃជាង២៤លានដុល្លារ នៅខេត្តព្រៃវែង បើកការដ្ឋានសាងសង់ហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកការដ្ឋានលើកកម្រិតគុណភាព ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធាសាស្ត្រក្នុងខេត្តព្រៃវែង ដោយគ្រោងចំណាយថវិកាអស់ជាង ២៤លានដុល្លារ។ ពិធិបើកការដ្ឋាននេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវខេត្តលេខ៣១២នេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលឆ្លងកាត់ឃុំច...

អាន​បន្ថែម

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងសិក្សាលម្អិតផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីឱ្យសិក្សាលម្អិតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការហើយ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បាន​ឱ្យដឹងថា កិច្ចព្រមព្រៀងនេះ  នឹងអាចឱ្យក្រុមហ៊ុនសិក្សាលម្អិតបន្ថែមទៀតលើគម្រោងសា...

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣​ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១​ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនានេះ។ កាលបរិច្ឆេទសម្ពោធនេះ ត្រូវបានបញ្ជាក់ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប...

អាន​បន្ថែម

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

  គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែឆ្លងទន្លេមេគង្គ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះមានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្...

អាន​បន្ថែម

ក្រុមហ៊ុនចិនដ៏ធំ១ទទួលបានសិទ្ធិគូសប្លង់ និងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គ

ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះ Beijing Urban Construction Group Co.,Ltd (BUCG) ទទួលបានសិទ្ធិសិក្សាសមិទ្ធិលទ្ធភាពគូសគំនូរប្លង់ និងសាងសង់ស្ថានីយ៍បូមដោយយកប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់រវាងក្រសួង រវាងក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវានុវត្តន៍  ជាមួយក្រុមហ៊ុន BUCG កាលពីថ្ងៃទី០១ ខែមិថុនា ឆ្...

អាន​បន្ថែម

ស្ពានខ្ពស់បំផុតនៅវៀតណាម តម្លៃជាង ៨២លានដុល្លារ គ្រោងសម្ពោធឱ្យប្រើប្រាស់ចុងខែ៦នេះ

ប្រទេសវៀតណាមចំណាយទុនជាង ៨២លានដុល្លារ ដើម្បីសាងសង់ស្ពានដែកខ្ពស់បំផុតមានកម្ពស់រហូតដល់ ៨៧ម៉ែត្រពីផ្ទៃទឹក គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ។ ស្ពាននេះមានឈ្មោះថា Phat Tich មានទីតាំងស្ថិតនៅក្នុងខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម ត្រូវបានសាងសង់ឆ្លងកាត់ទន្លេដួង Duong ដែលជា ទន្លេក្រហមហូរចេញពីប្រទេសចិនឆ្លងកាត់ភាគខាងជើងប្រទេសវៀតណាមទៅកាន់ឈូងសមុទ្រ Tonkin ។ ​ស្ពានដែកខ្ពស់​នេះ​ត្រូវប...

អាន​បន្ថែម

នាវាចូលកំពង់ផែកម្ពុជាទាំងអស់ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិចថ្មីនេះ

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យនាវាដែលចូលកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែផ្សេងៗទៀត ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។ បើតាមអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ សំដៅដល់ប្រព័ន្ធបច្ចេកវិទ្យាផ្លូវការ ដើម្បីសម្របសម្រួលបែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំលិខ...

អាន​បន្ថែម