រដ្ឋបង្ហើបផ្លូវល្បឿនលឿនខ្សែទី៤ អាចឆ្ពោះទៅទិសឦសាន

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងនូវចក្ខុវិស័យ និងផែន​ការរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញទៅកាន់ខេត្តក្នុងតំប​ន់​​​​​ភូមិ​​​ភាគឦសាន ក្រោយផ្លូវល្បឿនលឿនទី២ កំពុងសាងសង់ និងទី៣ កំពុងស្ថិតនៅក្នុងការសិក្សា។​

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលជាគម្រោងទី៣ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហើបថា បើមានផ្លូវល្បឿន​លឿនខែ្សទី៣ នេះ ក៏អាចមានផ្លូវល្បឿនលឿនទី៤ ដែលចេញពីភ្នំពេញ ទៅក្រចេះ ក្រចេះទៅស្នួល តទៅមណ្ឌលគីរី ក្រុងសែនមនោរម្យ រួចបន្តទៅកោះញែក តទៅបានលុង ចេញពីបានលុងត្រលប់មកស្ទឹងត្រែង តទៅអូរពងមាន់ ចេញទៅព្រះវិហារ ភ្ជាប់ចេញមកសៀមរាប ហើយក៏ចេញមកជួបគ្នាភ្នំពេញវិញតែម្តង។

នេះជាគម្រោងក្នុងផែនការរបស់រាជរដ្ឋាភិបាល ខណៈគម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត តម្លៃ ១,៣៥ពាន់លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ (អានបន្ថែម)

ដោយឡែក ផ្លូវល្បឿនលឿនទី១ របស់កម្ពុជា ភ្នំពេញ-ព្រះសីហនុ ត្រូវសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការរួចហើយដែរ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយចំណាយថវិកាអស់ ២ពាន់លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]