នូវែលសេឡង់ជួយកម្ពុជាជាង ១២លានដុល្លារ ដើម្បីផ្គត់ផ្គង់ទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ

ប្រទេសនូវែលសេឡង់ បានផ្តល់ជំនួយចំនួន ១២,៧លានដុល្លារ ដល់អាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តគម្រោង គ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។

ជំនួយនេះត្រូវបានផ្តល់ជូនតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាលើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយ​ដ្ឋានអង្គរ ដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្ដម Jonathan KINGS ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ជំនួយ ប្រមាណ ១២,៧លានដុល្លារ នេះ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលពិតជាមានសារ:សំខាន់សម្រាប់ជួយឱ្យសកម្មភាពការងារនៃប្រព័ន្ធធារាសាស្ត្រក្នុងតំបន់អង្គរ ហើយក៏ជួយដល់ការលើកកម្ពស់ជីវភាពសហគមន៍ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់អង្គរបានប្រសើរឡើងដែរ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គ នាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ដែរថា គម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរនេះ មិនត្រឹមតែមានសារៈសំខាន់ទៅដល់ប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរនោះទេ ប្រជាសហគមន៍ដែលរស់នៅជុំវិញនោះ ទទួលបានផលប្រយោជន៍ជាច្រើនពីគម្រោងនេះ ជាពិសេសការងារដាំដុះដំណាំកសិកម្ម និងជួយទាំងអំឡុងពេលមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។

សូមជម្រាបថា នេះជាគម្រោងទី៤ ហើយ ដែលប្រទេសនូវែលសេឡង់ បានសហការរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ខណៈទី១ គម្រោងរៀបចំផែនការគ្រប់គ្រងរមណីយដ្ឋានអង្គរ (Angkor Management Plan) -ទី២ គម្រោងកម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ (Angkor Participatory Natural Resource Management & Livelihoods) ហៅកាត់ថា APNRM&L និងទី៣ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គ  (Angkor Community Heritage and Economic Advancement) ដែលហៅកាត់ថា ACHA៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]