ស្ពានបុរាណអាយុកាលជិត ៩០០ឆ្នាំ នៅខេត្តសៀមរាប នឹងជួសជុលរួច នាខែមិថុនាខាងមុខ
ស្ពានតាអោង ឬ តាអុង ដែលស្ពានបុរាណអាយុកាលជិត៩០០ឆ្នាំ នៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុលជាលើកដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបើយោងតាមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ការដ្ឋានគ្រោងនឹងបញ្ចប់នៅខែមិថុនា ខាងមុខនេះ។ លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា ស្ពាននេះ មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវច...
អានបន្ថែមស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុសម្រេចបាន ៤៨% ហើយ
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុ មកទល់បច្ចុប្បន្នសម្រេចបាន ៤៨% ហើយ។ នេះបើតាមការលើកឡើងរបស់អភិបាលក្រុងព្រះសីហនុ លោកអ៊ី សុខឡេង កាលពីថ្ងៃទី ១៤ មករា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត លោក អ៊ី សុខឡេង បានមានប្រសាសន៍ថា៖ «មូលហេតុនៃកសាងស្ថានីយប្រព្រឹត្តិកម្មនេះ គឺដើម្បីសម្អាតទឹកកខ្វក់ ដែលហូរចេញពីទីតាំងរបស់...
អានបន្ថែមក្រសួងសាធារណការសហការជាមួយសាលាតិចណូ បង្កើតវិទ្យាស្ថានជំនាញធ្វើផ្លូវ-ស្ពានជាលើកដំបូងនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូន ជាលើកដំបូងនៅកម្ពុជា ដោយផ្ដោតសំខាន់លើការបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន។ ពិធីចុះអនុស្សារណៈយោគយល់គ្នា ធ្វើឡើងកាលថ្ងៃទី ១២ ខែមករា នេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្...
អានបន្ថែមសាលាក្រុងនឹងចាត់វិធានការលើអ្នកលប់ប្រឡាយយកដីធ្វើផ្ទះខុសច្បាប់ ឆាប់ៗនេះ ពិសេសនៅភាគខាងលិចនៃក្រុងភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងចាត់វិធានការដោះស្រាយបញ្ហាអ្នកលប់ប្រឡាយយកដីធ្វើផ្ទះដោយខុសច្បាប់ ក្នុងពេលឆាប់ៗនេះ ជាពិសេសនៅភាគខាងលិចនៃក្រុងភ្នំពេញ ក្រោយសម្រេចដាក់ចេញផែនការស្តារប្រឡាយចំនួន ១២ខ្សែ ឡើងវិញដើម្បីរំដោះទឹក និងបង្កាទឹកជំនន់នៅរដូវវស្សាឆ្នាំក្រោយ។ ការប្រកាសគម្រោងស្តារប្រឡាយទឹកនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានី ភ្នំពេញអាណត្តិទី៣ នៅថ្ងៃទី២៤ ខែធ្នូ កន្លងមកនេះ។ ...
អានបន្ថែមអឺរ៉ុបផ្ដល់ហិរញ្ញប្បទាន ១១៥លានដុល្លារដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ
ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប កាលពីថ្មីៗនេះ រួមគ្នាផ្តល់ហិរញ្ញប្បទានសរុប ១១៥លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្តនានា នៅភាគកណ្តាលនៃប្រទេស។ កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយតំណាងរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ AFD និងសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ចេញផ្សាយកាលពី...
អានបន្ថែមប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ៣ លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ
ថវិកាបរិច្ចាគ ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងពីអ្នកឧកញ៉ា ពុង ឃាវសែ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងចំណោមជំនួយជាច្រើនទៀតដែល សមាគមអ្នកសាងសង់កម្ពុជា កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន OCIC បានជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដដោយផ្ទាល់ និងដោយប្រយោលតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារជាច្រើន។ អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក៏ដូចជាក្រុមហ៊ុ...
អានបន្ថែមក្រសួងសារធារណការនឹងស្វែងរកថវិកាមកជួសជុលផ្លូវខូចខាតដោយជំនន់ជាង ៤០០គ.ម
ក្រសួងសារធារណការ និងដឹកជញ្ជូន នឹងស្វែងរកថវិកាមកជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលខូចខាតដោយសារទឹកជំនន់ ដែលមកដល់បច្ចុប្បន្នមានប្រវែងជាង ៤០០ គីឡូម៉ែត្រទូទាំងប្រទេស។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលពិនិត្យស្ថានភាពផ្លូវជាតិដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៩ តុលា នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «របាយការណ៍ ដែលខ្ញុំទទួលបានចុងក្រោយប...
អានបន្ថែមក្រសួងសាធារណការប្ដេជ្ញាជួសជុល និងលើកកម្ពស់ផ្លូវដែលខូចខាតមិនឱ្យលិចខ្លាំងនៅឆ្នាំក្រោយ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាផ្លូវដែលខូចខាតដោយទឹកជំនន់នានាទូទាំងប្រទេស ជាពិសេសផ្លូវជាតិលេខ៤១ ដែលគ្រោងនឹងបើកការដ្ឋានលើកកម្ពស់នៅឆ្នាំក្រោយនេះ។ ឯកឧត្តម បានឱ្យដឹងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៤១ ដែលកំពុងដែលលិចលង់ដោយទឹកជំនន់ កាលពីព្រឹកថ្ងៃទី ១៦ តុលា នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ទៅកាន់ប្រជាជ...
អានបន្ថែមកូរ៉េផ្ដល់កម្ចី ៥០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តកោសល្យវិច្ច័យមួយនៅកម្ពុជា
សាធារណរដ្ឋកូរ៉េខាងត្បូង ផ្ដល់កម្ចី ៥០លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តកោសល្យវិច្ច័យមួយនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិជ្ជាជីវៈផ្នែកកោសល្យវិច្ច័យនេះ ក៏ដូចជាបង្កើនសម្ព័ន្ធមិត្តរវាងប្រទេសទាំង២។ លោក ឡុង ឌីម៉ង់ ឯកអគ្គររាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី ២៩ កញ្ញាថា៖ «មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើការបណ្ដុះបណ្ដាលដល់ចៅក្រម ព្រះរាជអាជ្ញា សមត្ថកិច្ចទាំងឡាយ ក្នុងកិច្...
អានបន្ថែមស្ដូបសមិទ្ធផលនយោបាយនៅវិមានឈ្នះឈ្នះសម្រេចបាន ៩៤% គ្រោងនឹងបញ្ចប់ខែវិច្ឆិកានេះ
ស្ដូបសមិទ្ធិផលនយោបាយ ដែលស្ថិតក្នុងបរិវេណសួនវិមានឈ្នះឈ្នះ គិតមកដល់បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៩៤% ហើយ ដោយគ្រោងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមដំណើរចុះពិនិត្យការដ្ឋានរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន កាលពីថ្ងៃទី ២២ កញ្ញា នេះ។ ការងារសាងសង់ដែលរួចរាល់រួមមាន ការងារសង់ចាក់គ្រឹះ និងប្រាង្គរបស់ស្តូប បំពាក់ក្បាច់ផ្កាភ្ញី រចនាបទ ចាក់ពុម្ពដាក់រូបសំណាក់ស្ពាន់របស់នគរបាលជាមួយក...
អានបន្ថែម