ស្វែងយល់ពីបច្ចេកវិទ្យាថ្មីដែលគេប្រើដើម្បីរុះរើអណ្ដូងប្រេងចាស់ៗ​ដែលអស់ប្រេង

ទីផ្សាររុះរើគ្រឿងសំណង់ដែកក្នុងសមុទ្រ ពិសេសក្នុងការដ្ឋានអណ្ដូងប្រេងចាស់ៗដែលអស់ប្រេង ឬដល់អាយុកាលត្រូវរុះរើ កំពុងកើនឡើងយ៉ាងខ្លាំងដែលមានតម្លៃសរុបដល់ទៅ ១០.២៧ ប៊ីលានដុល្លារ នៅឆ្នាំ២០៣០។
ការងារក្លាយជាបញ្ហាប្រឈមផ្នែកវិស្វកម្មដ៏ធំសម្បើម ព្រោះជាការងារដែលគ្រោះថ្នាក់ ចំណាយខ្ពស់ និងសំខាន់បំផុតបើមិនប្រុងប្រយ័ត្ននឹងបញ្ចេញជាតិពុលចូលក្នុងសមុទ្រ។ តើគេប្រើបច្ចេកវិទ្យាអ្វីដើម្បីដោះស្រាយបញ្ហានេះ។

ដើម្បីបង្ការគ្រោះមហន្តរាយ និងការខាតបង់ថវិកា បច្ចុប្បន្នវិស្វករបានប្រើប្រាស់បច្ចេកវិទ្យា “ម៉ូដែលឌីជីថល  ឬ Digital Twins ដើម្បីបង្កើតគំរូនៃគ្រោងដែកដែលទ្រុឌទ្រោមជាច្រើនឆ្នាំនោះ។

កម្មវិធីនេះជួយលុបបំបាត់ហានិភ័យដែលមើលមិនឃើញ ដោយជួយឱ្យក្រុមការងារដឹងច្បាស់ថា តើគ្រឿងសំណង់នោះអាចទ្រាំទ្រសម្ពាធបានកម្រិតណា មុនពេលចាប់ផ្តើមប៉ះពាល់វា។

ការរុះរើគ្រឿងសំណង់ដែលមានទម្ងន់ ១០,០០០ តោន គឺមានហានិភ័យខ្ពស់បំផុត។ ការកាត់ខុសតែមួយកន្លែង អាចបណ្តាលឱ្យមានការផ្លាស់ប្តូរទម្ងន់ភ្លាមៗ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត។

ដូច្នេះ ប្លង់គំរូដូចពិតបែបឌីជីថលបានជួយកំណត់លំដាប់លំដោយនៃការកាត់ដោយស្វ័យប្រវត្តិ និងធ្វើតេស្តរាល់ជំហាននីមួយៗក្នុងប្រព័ន្ធនិម្មិត ដើម្បីធានាថាស្ថានីយនោះនៅតែមានស្ថិរភាព និងសុវត្ថិភាពសម្រាប់ក្រុមការងារ រហូតដល់បំណែកចុងក្រោយត្រូវបានដកចេញ។

ការដឹកជញ្ជូនបំណែកដែកដ៏ធំសម្បើមដាក់លើនាវា គឺជាដំណាក់កាលដែលគ្រោះថ្នាក់បំផុត។ កម្មវិធី Digital Twin ជួយសាកល្បងបង្កើតស្ថានភាពឧទាហរណ៍ដូចជាករណីដែលមានកម្លាំងខ្យល់ និងរលកខ្លាំង តើបន្ទុកស្ទូចនឹងទៅជាយ៉ាងណា។ វិស្វករអាចព្យាករណ៍ពីរបៀបដែលនាវាធ្វើការបានយ៉ាងច្បាស់។ កម្មវិធីនេះក៏ធានាថាគ្រឿងសំណង់រក្សាបាននូវតុល្យភាព សូម្បីតែក្នុងលក្ខខណ្ឌអាកាសធាតុដែលមិនអាចទាយទុកជាមុនបានក៏ដោយ។

បេសកកម្មនេះ ច្រើនតែបញ្ចប់ដោយដោយយកដែកចាស់ៗមកធ្វើជាជម្រកផ្កាថ្ម។ ប្លង់ឌីជីថលជួយវិស្វករក្នុងការវិភាគបាតសមុទ្រ និងស្ថិរភាពនៃគ្រឿងសំណង់ ដើម្បីធានាថាជម្រកផ្កាថ្មីថ្មីនេះនឹងនៅជាប់នឹងកន្លែង និងជួយទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បានរាប់សិបឆ្នាំទៅមុខ។

គួរបញ្ជាក់ថា យុទ្ធសាស្ត្រឌីជីថលរួមបញ្ចូលគ្នា គឺជាមធ្យោបាយតែមួយគត់ដើម្បីបំប្លែងបន្ទុកដ៏ធំសម្បើមទាំងនេះ ឱ្យទៅជាជោគជ័យដែលមានសុវត្ថិភាព អាចគ្រប់គ្រងបាន និងចំណាយអស់តិច។

ស្វែងយល់បន្ថែមអំពី Offshore Structural Analysis

ទស្សនាវីដេអូ Webinar

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]