អាមេរិកសម្រេចផ្តល់ថវិកា ១០០លានដុល្លារ គាំទ្រដល់ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិតេជោ

ត្រូវ​បាន​អនុម័ត​ដោយ DFC មូលនិធិ​យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​ជំរុញ​ដំណាក់កាល​ពង្រីក​ជាបន្តបន្ទាប់ និង​ដាក់​មជ្ឈមណ្ឌល​អាកាសចរណ៍​ដែល​ទើប​បើក​ថ្មី​នេះ​ជា​ច្រក​ទ្វារដ៏ល្អបំផុតមួយក្នុង​តំបន់​…

ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុម័តជាផ្លូវការនូវកញ្ចប់ថវិកាវិនិយោគយុទ្ធសាស្ត្រថ្មីដែលមានតម្លៃសរុប ២,៥ ប៊ីលានដុល្លារ ក្នុងនោះរួមមានការប្តេជ្ញាផ្តល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ ដល់ក្រុមហ៊ុន (OCIC) សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក ក៏បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង «បើកចំហជើងមេឃ» (Open Skies Agreement) ជាប្រវត្តិសាស្ត្រ ដើម្បីបង្កើតមូលដ្ឋានច្បាប់សម្រាប់តភ្ជាប់ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីការចរចាអស់រយៈពេលជាងមួយទសវត្សរ៍។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កិច្ចព្រមព្រៀងនេះ នឹងលុបបំបាត់រាល់ការរឹតបន្តឹងចាស់ៗ រួមមាន ការកំណត់ចំនួនជើងហោះហើរ ចំនួនក្រុមហ៊ុនអាកាសចរណ៍ ទំហំ និងប្រភេទយន្តហោះ។ កិច្ចព្រមព្រៀងនេះ ក៏បើកទូលាយនូវសមត្ថភាពដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដោយផ្ដល់សិទ្ធិដឹកជញ្ជូនផ្លូវអាកាសប្រកបដោយភាពបត់បែន និងសេរីភាពក្នុងការតភ្ជាប់ទិសដៅហោះហើរ។

គួររំឭកថាគម្រោងអាកាសយានដ្ឋានលំដាប់ថ្នាក់អន្តរជាតិ (Class 4F) នេះ បានបញ្ចប់ការសាងសង់ដំណាក់កាលទី១ និងបានបើកដំណើរការហោះហើរជាផ្លូវការកាលពីចុងឆ្នាំ២០២៥ កន្លងទៅ ក្រោមការវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក CAIC (បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន OCIC)។ ការចូលរួមផ្តល់ទុនពីស្ថាប័នរដ្ឋាភិបាលអាមេរិក DFC នាពេលនេះ នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការគាំទ្រដល់ការកែសម្រួលប្រព័ន្ធហិរញ្ញវត្ថុ និងពង្រីកសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឈានទៅសម្រេចដំណាក់កាលបន្តបន្ទាប់។

ព្រលានយន្តហោះថ្មីដែលត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនល្បីឈ្មោះរបស់អង់គ្លេស Foster + Partners និងគ្រប់គ្រងប្រតិបត្តិការដោយក្រុមហ៊ុនបារាំង Vinci Airports នេះ ត្រូវបានរំពឹងថា នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងខ្លាំងក្លា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ពីទ្វីបឆ្ងាយៗ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ។ បន្ថែមពីលើនេះ រដ្ឋាភិបាលក៏កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធផ្លូវល្បឿនលឿនអាកាសយានដ្ឋាន (Airport Expressway) និងគម្រោងផ្លូវរថភ្លើងអាកាស (Light Rail) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នកដំណើរពីកណ្តាលរាជភ្នំពេញផងដែរ។

ទុនវិនិយោគពីសហរដ្ឋអាមេរិកនេះ មិនត្រឹមតែជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍបៃតងនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់អន្តរជាតិក្នុងការជំរុញឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសដ៏សំខាន់មួយប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ជាពិសេស ការសម្រេចកិច្ចព្រមព្រៀងបើកចំហរជើងមេឃ នឹងជំរុញឱ្យកម្ពុជាក្លាយជា «មជ្ឈមណ្ឌលអាកាសចរណ៍ និងភស្តុភារកម្មតំបន់» ប្រកបដោយសមត្ថភាពខ្ពស់ ទំនើប និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិបានពេញលេញ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយរបស់ជប៉ុន មានបំណងបោះទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា

ក្រុមហ៊ុន Lion Corporation ដែលជាក្រុមហ៊ុនលំដាប់អន្តរជាត […]

ទុនវិនិយោគរបស់ជប៉ុននៅកម្ពុជាឈានដល់ជិត ៣ប៊ីលានដុល្លារ គិតត្រឹមឆ្នាំ២០២៥

កិច្ចពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងឯកអ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅកោះកុង ទាក់ទាញគម្រោងវិនិយោគក្នុងតម្លៃទុនជាង ៥៦៧លានដុល្លារ

តំបន់សេដ្ឋកិច្ចពិសេសមួយនៅកោះកុង ទាក់ទាញគម្រោងវិនិយោគក្ន […]

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗចំនួន៤

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំងរវាងលោ […]