World Bank ផ្ដល់ជំនួយ ៦០លានដុល្លារដល់កម្ពុជាដើម្បីសាងសង់ផ្លូវចំនួន ២៥ ខ្សែ

ក្រសួងអភិវឌ្ឍន៍ជនបទបានទទួលជំនួយពីធនាគារពិភពលោកចំនួន ៦០ លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវជនបទចំនួន ២៥ ខ្សែ ក្នុងខេត្តចំនួន៦ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ជនបទអោយកាន់តែប្រសើរឡើងជាពិសេសគឺតំបន់ដែលរងគ្រោះដោយទឹកជំនន់ជាញឹកញាប់។

ការពិភាក្សាទាក់ទងនឹងគម្រោងនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្មតាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត“គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍” កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

ផ្លូវទាំង ២៥ ខ្សែនេះ មានប្រវែងសរុបចំនួន ២៧៩,៧៨ គីឡូម៉ែត្រ ដោយនឹងស្ថាបនាជាប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង។ គម្រោងនេះនឹងធ្វើនៅតាមតំបន់ជនបទនៃខេត្តចំនួន ៦ ដែលស្ថិតនៅតាមភូមិសាស្ត្រ ងាយរងគ្រោះដោយ សារទឹកជំនន់ រួមមាន ខេត្តសៀមរាបចំនួន ០៦ ខ្សែ (ប្រវែងសរុប ៦០ គម) ខេត្តកណ្តាលចំនួន ០៧ ខ្សែ (ប្រវែងសរុប ៥១,២០ គម) ខេត្តត្បូងឃ្មុំចំនួន ០៤ (ប្រវែងសរុប ២៨,៨ គីឡូម៉ែត្រ) ខេត្តកំពង់ចាមចំនួន ០៣ ខ្សែ (ប្រវែងសរុប ៦៥,៧៧ គីឡូម៉ែត្រ) ខេត្តក្រចេះចំនួន ០៣ ខ្សែ (ប្រវែងសរុប ៤៥,០១ គីឡូម៉ែត្រ) នឹងខេត្តស្ទឹងត្រែងចំនួន ០២ ខ្សែ (ប្រវែងសរុប ២៩ គីឡូម៉ែត្រ)។

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា៖ «យើងបានសម្រេចចិត្តជ្រើសយកខេត្ដទាំង ៦ នេះជាទីតាំងគោលដៅពីព្រោះខេត្តទាំងនោះតែងតែប្រឈមនឹងគ្រោះទឹកជំនន់ដែលស្របទៅនឹងគោលបំណងនៃគម្រោងគ្រប់គ្រងគ្រោះមហន្តរាយរបស់ធនាគារពិភពលោក»។

គួរបញ្ជាក់ផងដែរថាគម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល ០៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]

កម្ពុជា-ចិន នឹងចុះ MoU ជំរុញឱ្យមានការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តគ័នស៊ូ (Gansu) នឹងចុះអនុស្ […]