ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើងជាង ៦០ ភាគរយ

អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករជិត ២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០១៩ ដែលក្នុងនោះ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើងខ្លាំងរហូតជាង ៦០ ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលនេះគឺសម្រេចបានប្រមាណជា ៨៥,៣៣ ភាគរយនៃផែនការជាតិ។ តួរលេខនេះ បង្ហាញពីការកើនឡើងប្រមាណជា ២៩,៨៩ ភាគរយ បើប្រៀបធៀបទៅនឹងចំណូលប្រមាណជា ៤៤៩ លានដុល្លារអាមេរិក ដែលប្រមូលបាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើង ៦០,១៨ ភាគរយ បន្ទាប់មកពន្ធលើអាករពិសេសកើន ២៦,៦១ភាគរយ ហើយពន្ធលើប្រាក់ចំណូលកើន ២៥,៨៩ ភាគរយ ខណៈពន្ធលើប្រាក់បៀវត្សកើន ១៦,១២ ភាគរយ។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់ចំពោះការងារគ្រប់គ្រងប្រមូលចំណូលពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ២០១៩ ។

ក្នុងនោះដែរ ខែតុលាឆ្នាំ ២០១៨ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធប្រមាណជា ១,៨៥២ លានដុល្លារអាមេរិក ដែលក្នុងនោះ ពន្ធលើអចលនទ្រព្យបានរួមចំណែករហូតដល់ ១៥ ភាគរយ ប្រមាណជា ២៧៧ លានដុល្លារនៃប្រាក់ចំណូលសរុប។ (អានបន្ថែម)

រដ្ឋាភិបាលកម្ពុជា កាលពីខែកក្កដា កន្លងទៅនេះ បានចាប់ផ្តើមអនុវត្តមូលដ្ឋានគិតពន្ធថ្មីសម្រាប់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យឬពន្ធប្រថាប់ត្រា ក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលពន្ធ និងក៏ដើម្បីឲ្យស្របទៅតាមកំណើននៃការអភិវឌ្ឍន៍របស់វិស័យអចលនទ្រព្យនៅកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហើបវិធីសាស្ដ្រថ្មីដោយប្រើ MicroStation រួមនឹង iModels ដើម្បី​បង្កើនតម្លាភាព

Bentley Systems កំពុងជួយក្រុមវិស្វករធ្វើទំនើបកម្មលើការអ […]

កម្ពុជា-ម៉ាឡេស៊ី ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យព័ស្តុភារកម្ម និងថាមពលកកើតឡើងវិញ

លទ្ធផលពីគណៈកម្មការចម្រុះលើកទី៣ ផ្តោតសំខាន់កិច្ចសហប្រតិប […]

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]