ភ្នំចំនួន៦ មានផ្ទៃដីសរុបប្រមាណ ២០០០ហិកតា ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ

រមណីយដ្ឋានភ្នំចំនួន ០៦  ដែលមានផ្ទៃដីសរុបប្រមាណ២០០០ ហិកតា ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋាភិបាល ប្រកាសបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ដោយអនុក្រឹត្យចំនួនប្រាំមួយផ្សេងគ្នា ដែលចុះកាលបរិច្ឆេទថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា។

“ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង០៦ នេះ ​ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។”

នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ  ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន​ តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ​ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០។

លោករៀបរាប់ថា តំបន់បេតិកភណ្ឌធម្មជាតិទាំង ០៦ រួមមាន៖

ទី១៖ តំបន់បេតិកភណ្ឌធម្មជាតិ​ ភ្នំព្រះ-ភ្នំវែង​ ដែលមានទំហំផ្ទៃដី​ ១៥០០ ហិកតា​​ ស្ថិតក្នុង​ភូមិសាស្រ្ត​ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​។

ទី២៖ តំបន់បេតិកភណ្ឌធម្មជាតិ​ ភ្នំយាយសំ​ ដែលមានទំហំផ្ទៃដី​ ៤១៦ ហិកតា​ ស្ថិតក្នុង​ភូមិសាស្រ្ត​ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

ទី៣៖ តំបន់បេតិកភណ្ឌធម្មជាតិ​ ភ្នំបាក់​ ដែលមានទំហំផ្ទៃដី​ ៣៦ ហិកតា​ ស្ថិតក្នុង​ភូមិសាស្រ្ត​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

ទី៤៖ តំបន់បេតិកភណ្ឌធម្មជាតិ​ ភ្នំជញ្ជាំង​ ដែលមានទំហំផ្ទៃដី​ ១៩​ (ដប់ប្រាំបួន)​ហិកតា​ ស្ថិតក្នុង​ភូមិសាស្រ្ត​សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

ទី៥៖ តំបន់បេតិកភណ្ឌធម្មជាតិ​ ភ្នំស្វាយ​ ដែលមានទំហំផ្ទៃដី​ ១៦​ (ដប់ប្រាំមួយ) ហិកតា​​ ស្ថិតក្នុង​ភូមិសាស្រ្ត​ សង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។

និងទី៦៖ តំបន់បេតិកភណ្ឌធម្មជាតិ​ ភ្នំព្រះនេត្រព្រះ ដែលមានទំហំផ្ទៃដី​ ១៣​ (ដប់បី)​ហិកតា​​ ស្ថិតក្នុង​ភូមិសាស្រ្ត​ឃុំព្រះនេត្រព្រះ​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​

លោក​បានបន្តថា​ ការដាក់ចេញអ​នុក្រឹត្យទាំងនេះ មិនបណ្តាលឱ្យមានការរំលោភបំពានដីរបស់ប្រជាពល រដ្ឋនៅតំបន់ទាំងនោះទេ។​ ប្រជាពលរដ្ឋមានការគាំទ្រចំពោះការងារនេះ ពីព្រោះវាជាប្រយោជន៍រួមទាំងអស់គ្នា។

លោកបន្ថែមថា “ក្នុងគម្រោងថ្ងៃអនាគត ក្រសួងបរិស្ថាន នឹងផ្សព្វផ្សាយឱ្យដឹង និងអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការថែរក្សាតំបន់បេតិកភណ្ឌធម្មជាតិទាំងនោះ ជាពិសេសថែរក្សាព្រៃឈើ និងសត្វព្រៃ។”

គួរបញ្ជាក់ផងដែរថា ក្នុងពេលជាមួយគ្នានេះ នៅក្នុងខេត្តបាត់ដំបង រដ្ឋាភិបាលក៏ទើបនឹងបានសម្រេចដាក់រមណីយដ្ឋានភ្នំចំនួន០២ ជាតំបន់បេតិកភ័ណ្ឌធម្មជាតិ ដែលមានផ្ទៃដីសរុបប្រមាណជាង ៤០០ ហិកតា៕
(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]