មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅត្បូងឃ្មុំតម្លៃជាង ៥០លានដុល្លារ សម្រេចបាន ៧០% ហើយ

ការសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន តម្លៃជាង ៥០លានដុល្លារ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នសម្រេចបានប្រមាណ៧០% ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងដូច្នេះ ក្នុងកិច្ចពិនិត្យការសាងសង់អគារមន្ទីរពេទ្យកាលពីថ្ងៃសៅរ៍ កន្លងមកនេះ។

គម្រោងនេះបើកការដ្ឋានកាលខែមីនា ឆ្នាំ២០១៩ ដែលកំពុងត្រូវបានសាងសង់លើផ្ទៃដី ២៤ ៣០០ ម៉ែត្រក្រឡា ក្រោមជំនួយឥតសំណង ៥០លានដុល្លារអាមេរិក របស់ប្រទេសចិន។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ក្រោយបញ្ចប់ការសាងសង់ គម្រោងនេះនឹងក្លាយជាគម្រោងធំបំផុតទី២ បន្ទាប់ពីមន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសមៈ នៅភ្នំពេញ។

គួរបញ្ជាក់ថា មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសមៈ តម្លៃ ៨០លានដុល្លារ បច្ចុប្បន្នស្ថិតក្នុងការសាងសង់ គ្រោងដាក់ដំណើរការសាកល្បងនៅខែកញ្ញាខាងមុខនេះ និងដាក់នៅដំណើរការផ្លូវការនៅដើមឆ្នាំក្រោយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]