ក្រសួងគ្រោងបញ្ចប់ការចុះបញ្ជីដីទូទាំងប្រទេសឲ្យបាន១០០ភាគរយត្រឹមឆ្នាំ២០២១

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច សម្រេចឲ្យបាន១០០ភាគរយ ខណៈបច្ចុប្បន្ននេះ ការចុះបញ្ជីដីសម្រេចបាន៧៤ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយជាសាធារណ កាលពីថ្ងៃទី ២ ខែឧសភា បានបង្ហាញថា ការចុះបញ្ជីដីទូទាំងប្រទេស សម្រេចបានប្រមាណ៥,២លានក្បាលដី ស្មើនឹង ៧៤ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានសរុប៧លានក្បាលដី គិតត្រឹមខែមេសា ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ក្នុងចំណោមការចុះបញ្ជីដែលសម្រេចបាន មានការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ៤,៦លានក្បាលដី និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំបាន៦សែនក្បាលដី។

ក្រសួងបន្ថែមថា ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចសម្រចបាន ២៤សហគមន៍ ស្មើនឹង៦៨៤ ក្បាលដី។

ពាក់ព័ន្ធនឹងនៃការដោះស្រាយវិវាទដីធ្លី ក្រសួងទទួលបានពាក្យបណ្តឹង ១០ ០៧៨ ករណី ក្នុងនោះ បានដោះស្រាយបញ្ចប់ ៨ ០៦២ ករណី និងកំពុងដោះស្រាយ ២ ០១៦ ករណី។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការដាក់ទិសដៅសម្រេចនៃការចុះបញ្ជីក្បាលដីនេះ គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាព ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុខដុមនៃសង្គម។

ដើម្បីសម្រេបាននូរគោលដៅ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលជាក្រសួងសេនាធិការ បានខិតខំរៀបចំនូវបទដ្ឋានគតិយុត្តសមស្រប និងដាក់ចេញផែនការសកម្មភាពជាក់ស្តែងជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស និងយន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា និងវៀតណាម ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឆ្លងដែន ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងទេសចរណ៍

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា និ […]

អាហ្វ្រិកខាងត្បូងចាប់ដៃគូជាមួយ Bentley Systems ធ្វើទំនើបកម្មផ្លូវថ្នល់ ៥,០០០ គីឡូម៉ែត្រ

នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃខេត្ត Western Cape នៃប្រទេ […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

កម្ពុជាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ តាមរយៈវឌ្ឍនភាពថ្មីៗនៃបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍

គម្រោងស្ថានីយវាស់វែងអចិន្ត្រៃយ៍ CORS សម្រេចបានសមិទ្ធផលស […]