ចុងខែឧសភានេះ ចិននឹងចុះមកសិក្សាទីតាំងសង់ស្ថានីយ៍ថាមពលកកើតថ្មី ក្នុងខេត្តសំខាន់២

នៅចុងខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារជំនាញចិន នឹងចុះសិក្សាទីតាំងក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីសាងសង់ស្ថានីយ៍ថាម​ពល​​កកើតថ្មី New Energy ( Solar energy and Wind energy)។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានអភិវឌ្ឍន៍ចិន CDI ( CHINA DEVELOPMENT INSTITUTE) នៅទីក្រុងសិនជិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Qu Jian អនុប្រធានវិទ្យាស្ថាន CDI បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងសិក្សាអំពីការអភិវឌ្ឍខេត្តជាប់តំបន់ឆ្នេរ ក្នុងនោះមានខេត្តកោះកុង ក៏ស្ថិតក្នុងការសិក្សានេះផងដែរ។

លោកបណ្ឌិត បានបន្ថែមថា លោកធ្លាប់បានទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដោយបានថតផ្តិតយករូបភាពជាច្រើនពីខេត្តកោះកុង តាមរយៈឧបករណ៍ដ្រូនហើយផងដែរ។

លោកបណ្ឌិតបានបញ្ជាក់ថា តាមរយៈការសិក្សាខេត្តជាប់តំបន់ឆ្នេររបស់ខេត្តទាំង៤ នេះ ខេត្តកោះកុង មានស្ថានភាពភូមិ​សាស្រ្ត​ល្អប្រសើរជាងគេ សម្រាប់ការរៀបចំកំពង់ផែទឹកជ្រៅ តំបន់ពាណិជ្ជកម្មសេរី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាម​​ពលថ្មី (New Energy) ដែលជាវិស័យសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រទេសកម្ពុជា។

បន្ថែមពីនេះ លោកបណ្ឌិត Qu Jian បានបង្ហាញនូវផែនការបន្តរបស់វិទ្យាស្ថាន CDI គឺនៅចុងខែឧសភា​ ឆ្នាំ២០២៣ ក្រុមការងារជំនាញចិន CDI នឹងទៅសិក្សាស្រាវជ្រាវពីការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយផ្តោតសំខាន់លើការសិក្សាទីតាំងសម្រាប់ការសាងសង់ស្ថានីយ៍ថាមពលកកើតថ្មី New Energy ( Solar energy and Wind energy)។

គួរបញ្ជាក់ថា វិទ្យាស្ថានអភិវឌ្ឍន៍ចិន CDI (China Development Institute) គឺជាស្ថាប័នសិក្សាស្រាវជ្រាវ ឃ្លាំងគំនិត (Think Tank) ដែលត្រូវបានបង្កើតឡើងអំឡុងទស្សវត្សឆ្នាំ1980 និងបានអនុម័តដោយក្រុមប្រឹក្សារដ្ឋចិន។

វិទ្យាស្ថាន CDI មានជំនាញរៀបចំគោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ផែនការមេរៀបចំទីក្រុង តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មសេរី និងជាស្ថាប័នសិក្សាស្រាវជ្រាវ និងប្រឹក្សាយោបល់ដ៏សំខាន់ដែលទទួលស្គាល់ដោយរដ្ឋា​ភិបាលចិន​។​

កន្លងមក វិទ្យាស្ថានចិនមួយនេះ បាន និងកំពុងតែជួយរាជរដ្ឋាភិបាលកម្ពុជា  រៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ដោយយកគម្រូតាមទីក្រុងសិនជិន ដែលគិតត្រឹមដើមខែមីនាកន្លងទៅ ផែនការមេនេះសម្រេចបាន ៥០% ហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]