ជប៉ុនផ្តល់ជំនួយជួសជុលស្ពាន

រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយ ៣៥លានដុល្លារ ដើម្បីជួយសាងសង់ឡើងវិញនូវស្ពានចំនួន៧ ដែលរងការខូចខាតដោយសារទឹកជំនន់នៅខេត្តក្រចេះ និងព្រៃវែង។

កិច្ចព្រមព្រៀងផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៣ ខែតុលា ដោយរដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្តម Horinouchi Hidehisa ។

ស្ពានគោលដៅដែលត្រូវជួសជុលរួមមាន ស្ពានចំនួន២នៅតាមបណ្តោយផ្លូវជាតិលេខ ១១ នៅខេត្តព្រៃវែង និងស្ពានចំនួន៥នៅតាមបណ្តោយផ្លូវជាតិលេខ ៧៣ នៅខេត្តក្រចេះ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់នៅក្នុងឆ្នាំ ២០១១ និង ២០១៣ ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០១៨។

មន្រ្តីកម្មវិធីរបស់អង្គការ JICA លោក សួន វាសនា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា “ដោយមានការថែទាំជាប្រចាំ ផ្លូវអាចប្រើប្រាស់ដើម្បីធ្វើដំណើរបានតាមធម្មតា ប៉ុន្តែស្ពានគឺតូចចង្អៀតនិងអាចបណ្តាលឱ្យមានការកកស្ទះចរាចរណ៍។ ដោយសារបរិមាណចរាចរណ៍កើនឡើង ការស្តារឡើងវិញនូវស្ពានទាំង៧នេះពិតជាមានសារៈសំខាន់ជាបន្ទាន់សម្រាប់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព និងរលូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ តាមរយៈវឌ្ឍនភាពថ្មីៗនៃបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍

គម្រោងស្ថានីយវាស់វែងអចិន្ត្រៃយ៍ CORS សម្រេចបានសមិទ្ធផលស […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]

កម្ពុជា-វៀតណាម គ្រោងសង់មជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន ទំហំ ៥៣ហិកតា

កម្ពុជា-វៀតណាម គ្រោងនឹងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ […]

ខេត្តកំពង់ចាមក្លាយជាខេត្តដំបូងគេដែលសម្រេចបានការកំណត់ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ច្បាស់លាស់

គំនិតផ្ដួចផ្ដើមក្នុងការរៀបចំកំណត់ផែនទីព្រំប្រទល់រដ្ឋបាល […]

ផ្លូវក្រវាត់ព្រំដែន​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​សាងសង់​ជិត​បញ្ចប់ ១០០% ហើយ

គិតចាប់​ពី​ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ […]