កម្ពុជា-វៀតណាម គ្រោងសង់មជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន ទំហំ ៥៣ហិកតា

កម្ពុជា-វៀតណាម គ្រោងនឹងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើផ្ទៃដីជាង ៥៣ហិកតានៅក្នុងខេត្តស្វាយរៀងនាពេលខាងមុខ។ នេះបើយោងតាមកិច្ចប្រជុំកាលទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដើម្បីពិភាក្សា និងចុះសិក្សាស្រាវជ្រាវផ្ទាល់នៅទីតាំងគ្រោងសាងសង់នេះ ជាមួយប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ង្វៀន វ៉ាន់ គឿង (Nguyễn Văn Cường) អនុប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន ក្រសួងនគរបាលវៀតណាម។

លោក ម៉ែន អេង បាន​​​​​​​​​​​​​​​ឱ្យថា គម្រោងសាងសង់ «មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការប្រយុទ្ធប្រឆាំង និងដោះស្រាយបញ្ហាគ្រឿងញៀន។

កិច្ចប្រជុំពិភាក្សាភាគីកម្ពុជា-វៀតណាម បានផ្តោតលើការងារសំខាន់ៗរួមមាន៖ ការពិនិត្យប្លង់មេ និងផែនទីភូមិសាស្ត្រនៃទីតាំងសំណង់ ការរៀបចំយន្តការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារបរិក្ខារ និងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការសម្របសម្រួលផ្លូវច្បាប់ក្នុងដំណើរការអនុវត្តគម្រោង។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គ្រោងសាងសង់នៅលើទីតាំងគម្រោងភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ គម្រោងនេះនឹងត្រូវស្ថាបនាឡើងនៅលើផ្ទៃដីដ៏ធំធាត់ដែលមានទំហំរហូតដល់ ៥៣ ហិកតា។ ចំពោះគម្រោងនេះ គឺជានិមិត្តរូបនៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា និងវៀតណាម ក្នុងការរួមចំណែកកាត់បន្ថយ ក៏ដូចជាលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀនក្នុងសហគមន៍ ព្រមទាំងជួយសង្គ្រោះ និងស្តារសមាហរណកម្មអ្នកញៀនគ្រឿងញៀនឱ្យមានឱកាសវិលត្រឡប់មកចូលរួមអភិវឌ្ឍសង្គមជាតិវិញប្រកបដោយសក្តានុពល៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]