ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល គិតមកដល់ពេលនេះ សម្រេចបានប្រមាណ ៦០%ហើយ ខណៈអាជ្ញាធរក៏បានប្តេជ្ញាជំរុញការងារឱ្យចប់តាមផែនការកំណត់ផងដែរ។ ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ គឺស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ហើយការងារសាងសង់ច្រាំងទន្លេបាសាក់នេះ គឺមានប្រវែង ៥០០ម៉ែត្រ។

ឯកឧត្តមបានបន្តថា ការងារសំខាន់ៗដែលសម្រេចបានរួមមាន៖ ១.ការងារបុកគ្រឹះ ២.រៀបបាវខ្សាច់ទប់ជើងក្រោមប្រើ Geotextile ៣.រៀបកញ្ច្រែងថ្ម ៤.ចាក់បេតុងធ្នឹមក្រវ៉ាត់ជើងក្រោម ៥.ធ្វើដីសម្រាប់ចាក់បេតុងជើងទេរ ៦.ធ្វើផ្លូវបេតុង ៧.ធ្វើបង្កាន់ដៃ និង ៨.ការចាក់ជើងទេរបេតុង។ គិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៦០% បើតាមផែនការគម្រោងនេះនឹងបញ្ចប់នៅពេលខាងមុខឆាប់ៗនេះ។

សូមជម្រាបថា ក្រសួងធនធានទឹក បានចាប់ផ្តើមអនុវត្តគម្រោងការពារច្រាំងទន្លេបាសាក់ ប្រវែង ៥០០ម៉ែត្រនេះនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គឺបន្ថែមបន្តពីច្រាំងទន្លេដែលបានសាងសង់រួចប្រវែង ១២០០ម៉ែត្រ  ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដើម្បីការពារការបាក់ស្រុតច្រាំងទន្លេបាសាក់ ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាបាក់។ ដោយឡែក សម្រាប់ទំហំ និងប្រភពថវិកានៃគម្រោង មិនត្រូវបានប្រកាសជាសាធារណៈនៅឡើយ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]