ព័ត៌មានក្នុងស្រុក
ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ
នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ ភាគីពាក់ព័ន្ធបានឈានទៅដល់កិច្ចព្រមព្រៀងរួមគ្នាមួយក្នុងការបើកតម្រាយផ្លូវថ្មីមួយខ្សែ។ យោងតាមព័ត៌មានផ្លូវការដែលបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កិច្ចពិភាក្សាផ្លូវការនេះបានសម្រេចជាឯកច្ឆន្ទក្នុងការបើកតម្រាយផ្លូវ R4 ដោយតភ្ជាប់ពីតំបន់បឹងកក់ឆ្ពោះមកកាន់មហាវិថីព្រះមុនីវង្ស ដ...
អានបន្ថែមក្រសួងការងារ និងក្រុមហ៊ុនជប៉ុន ចុះ MoU រួមគ្នាជំរុញការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី
ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ដែលជាក្រុមហ៊ុនធំមួយផ្នែកយានយន្តពាណិជ្ជកម្មថាមពលថ្មីរបស់ជប៉ុន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រួមគ្នា ដើម្បីបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV)។ MoU នេះ បានធ្វើឡើងកាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក HE Dong នាយកប្រតិបត្តិក្រុមហ៊ុន Zo Motors Global។ MoU នេះ មានគោលបំណងលើ...
អានបន្ថែមកម្ពុជា-សិង្ហបុរី នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់កម្ពុជា
កម្ពុជា-សិង្ហបុរី បានចាប់ផ្តើមបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់( MoU) រួមគ្នា ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា។ MoU នេះ បានធ្វើឡើង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រវាងស្ថាប័ន SG Aston LLP និងវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាល...
អានបន្ថែម៣ខែ ដើមឆ្នាំ២០២៦ វិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា នាំចេញបានរហូតដល់ ៥៨០លានដុល្លារ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីភាពអាចព្យាករណ៍បាននៃម៉ាក្រូសេដ្ឋកិច្ច និងការកើនឡើង៣០%នៃការនាំចេញគ្រឿងបន្លាស់រថយន្តនៅឯវេទិកា Nikkei ក្នុងទីក្រុងតូក្យូ ក្នុងត្រីមាសទី១ គិតចាប់ពីមករា ដល់ខែមីនា ឆ្នាំ២០២៦ ការនាំចេញក្នុងវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជាន សម្រេចបានដល់ ៥៨០ លានដុល្លារអាមេរិក កើនឡើងជាង ៣០%។ នេះបើយោងតាមប្រសាន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍ...
អានបន្ថែមអគារវះកាត់ថ្មី នៃមន្ទីរពេទ្យកុមារជាតិ តម្លៃជាង ៥លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ
ដោយមានការគាំទ្រពីជំនួយមនុស្សធម៌អន្តរជាតិ អគារទំនើបបួនជាន់នេះនឹងធ្វើឱ្យការថែទាំកុមារកាន់តែទំនើប និងពង្រីកការទទួលបានសេវាថែទាំសុខភាពនៅខែសីហា ឆ្នាំ២០២៧... អគារវះកាត់ថ្មី ឬផ្នែកសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យកុមារជាតិ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Tai MZ. Benjamin ប្រធានប្រចាំតំបន់អាស៊ីនៃសមាគមនិកាយ...
អានបន្ថែមCDC-ជប៉ុន ជំរុញកម្ពុជាទៅជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មគ្រឿងផ្គុំយានយន្ត
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ភ្ជាប់ទំនាក់ទំនងជាមួយសហព័ន្ធសេដ្ឋកិច្ចកាន់សៃជប៉ុន ដើម្បីជំរុញការផលិតបច្ចេកវិទ្យាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសហព័ន្ធសេដ្ឋកិច្ចកាន់សៃ នៅប្រទេសជប៉ុន បានបើកកិច្ចពិភាក្សាគ្នាសំដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌល (Hub) សម្រាប់ឧស្សាហកម្មគ្រឿងបង្គុំយានយន្ត នាពេលអនាគត។ នេះបើតាមជំនួបពិភាក្សារវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុ...
អានបន្ថែមផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%
ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល្លារ ដែលគាំទ្រដោយប្រទេសចិន ត្រូវបានកំណត់សម្រាប់ពិធីសម្ពោធជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងខែកក្កដាខាងមុខនេះ... ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ តភ្ជាប់ពីស្គន់ទៅក្រុងកំពង់ចាម សម្រេចការសាងសង់បាន ១០០% ហើយ និងបានរៀបចំពិធីប្រគល់-ទទួល កំណាត់ខ្សែផ្លូវនេះ កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងក្នុងឱកាសចុះពិនិត្យលក្ខណៈបច្ចេកទេសល...
អានបន្ថែមរដ្ឋនឹងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ច
រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ បានប្រកាសថា ខេត្តបាននិងកំពុងរៀបចំ «គម្រោងកែលម្អសោភ័ណភាពកំណាត់ផ្លូវជាតិលេខ៤» ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានធ្វើបទបង្ហាញស្តីពីគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដែលមានប្រវែងសរុប ៦ គីឡូម៉ែត្...
អានបន្ថែមរដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា
ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីទប់ស្កាត់ការបំភាយឧស្ម័នពីការដឹកជញ្ជូន និងឈានទៅរកគោលដៅអព្យាក្រឹតភាពកាបូនឆ្នាំ ២០៥០ ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល (ខេមបូឌា) ឯ.ក កាលថ្ងៃទី៨ មិថុនា ឆ្នាំ២០២៦បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប...
អានបន្ថែមរដ្ឋដាក់គោលដៅអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាកោះទេសចរណ៍លំដាប់ពិភពលោក
អន្តរក្រសួង បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចពិភាក្សារកយុទ្ធសាស្រ្តអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យការស្នើការលើកទឹកចិត្តពិសេស លើកទី ២៥ និង ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ អង្គប្រជុំនេះ បានពិភាក្សា...
អានបន្ថែម