ព័ត៌មានអន្តរជាតិ

តើចិនប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីសង់រោងចក្រថាមពលខ្យល់លើសមុទ្រជ្រៅបំផុតលើលោក?

ក្រុមហ៊ុន Fujian Yongfu Power Engineering បានទទួលជោគជ័យក្នុងការសាងសង់រោងចក្រថាមពលដើរខ្យល់នៅលើសមុទ្រដែលជ្រៅបំផុតមួយក្នុងពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យាសំខាន់ ២ របស់ក្រុមហ៊ុន Bentley Systems។ គម្រោងនេះត្រូវប្រឈមនឹងការលំបាកក្នុងការសាងសង់ទួរប៊ីនចំនួន ៦២ ក្នុងទឹកដែលមានជម្រៅរហូតដល់ ៤៥ ម៉ែត្រ។ ក្រុមវិស្វករត្រូវជម្នះលើបញ្ហាគ្រោះធម្មជាតិ និងបរិស្ថានយ៉ាងខ្លាំងៗ ពិសេសព្យុះទីហ្វុង ដីបាតសមុទ្រមិនមានស្ថេរភ...

អាន​បន្ថែម

Bentley បង្ហើបពីកកម្មវិធីសំខាន់ ២ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍

ខោនធី Sherburne នៃរដ្ឋ Minnesota នៅសហរដ្ឋអាមេរិក បានបង្កើតផែនការគ្រប់គ្រង និងដោះស្រាយបញ្ហាចរាចរណ៍របស់ខ្លួនបានដោយជោគជ័យ តាមរយៈការប្រើប្រាស់កម្មវិធីទំនើបចំនួន ២ ពី Bentley Systems។ ក្រុមហ៊ុនប្រឹក្សាយោបល់ SRF ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ បានអនុវត្តវិធីសាស្ត្របង្កើតគំរូបែប Mesoscopic ដោយប្រើប្រាស់ Bentley OpenPaths Patterns និង Bentley OpenPaths DYNAMEQ រួមជាមួយនឹង big data។ ដំណោះស្...

អាន​បន្ថែម

តើអាមេរិកប្រើបច្ចេកវិទ្យាអ្វីដើម្បីសង់សួនច្បារលើអាកាសខ្នាតយក្សនៅទីក្រុង Philadelphia

ក្រុមហ៊ុនវិស្វកម្ម Pennoni កំពុងផ្លាស់ប្តូររូបរាងតំបន់មាត់ទឹកនៃទីក្រុង Philadelphia តាមរយៈការសាងសង់សួនច្បារលើអាកាសទំហំ ៤.៦ ហិកតា ពីលើផ្លូវហាយវេ I-95 ដែលតភ្ជាប់តំបន់កណ្តាលក្រុងទៅកាន់ទន្លេ Delaware បានយ៉ាងជោគជ័យ។ ដោយសារត្រូវប្រឈមមុខនឹងស្ថានភាពដីដ៏ស្មុគស្មាញ និងការសម្របសម្រួលជាមួយក្រុមហ៊ុនពិគ្រោះយោបល់បន្តចំនួន ២១ ក្រុមការងារបានសម្រេចចិត្តប្រើប្រាស់កម្មវិធីរបស់ Bentley Systems ដើម្បីសម្រួលដល់កិច្ចក...

អាន​បន្ថែម

ប្រព័ន្ធគ្រប់គ្រងថ្មី៖ មិនមែនទាល់តែខូច ទើបជួសជុលទេ! ការពារតាំងពីបញ្ហាមិនទាន់កើត

អង្គភាពរដ្ឋាករទឹកនៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាធំៗដូចជា ហេដ្ឋារចនាសម្ព័ន្ធចាស់ទ្រុឌទ្រោម ការកើនឡើងនៃចំណាយ និងបទប្បញ្ញត្តិសកលដែលកាន់តែតឹងរ៉ឹង។ ដើម្បីដោះស្រាបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន Bentley Systems កំពុងជួយដល់អ្នកផ្តល់សេវាឱ្យផ្លាស់ប្តូរពីវដ្ត "ទាល់តែខូចទើបជួសជុល" មកជាការគ្រប់គ្រងបែបសកម្ម និងផ្អែកលើទិន្នន័យវិញ តាមរយៈដំណោះស្រាយ  Digital Twin ពោលគឺការពារតាំងពីបញ្ហាមិនទាន់កើតឡើង។ បច្ចុប្...

អាន​បន្ថែម

Bentley Systems ទទួលបានការអនុម័តពី FedRAMP សម្រាប់កម្មវិធីសំខាន់ ២

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះ ជោគជ័យលើរឿងសំខាន់មួយដែលកម្មវិធី ២ របស់ខ្លួន គឺ ProjectWise និង OpenGround ទទួលបានអនុម័តជាផ្លូវការពី FedRAMP។ FedRAMP ឬ Federal Risk and Authorization Management Program គឺជាកម្មវិធីរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក ដែលបង្កើតឡើងដើម្បីស្តង់ដារនីយកម្មលើការវាយតម្លៃសន្តិសុខ ការផ្តល់សិទ្ធិ និងការត្រួតពិនិត្យជាបន្តបន្ទាប់សម្រាប់ផលិតផល និងសេវាកម្មលើប្រព័ន្ធ Cloud (Cl...

អាន​បន្ថែម

Bentley នឹងរៀបចំសន្និសីទសំណង់ឌីជីថលអន្តរជាតិខ្នាតយក្សមួយនៅទីក្រុងប៊ែរឡាំង

ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែមេសា ទីក្រុងប៊ែរឡាំងបានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី Illuminate 2026 ដែលជាសន្និសីទអន្តរជាតិដ៏ធំមួយរៀបចំដោយក្រុមហ៊ុន Bentley Systems។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំវិស្វករ ថ្នាក់ដឹកនាំបច្ចេកវិទ្យា និងមន្ត្រីរដ្ឋាភិបាលរាប់រយនាក់ ដើម្បីពិភាក្សាអំពីសារៈសំខាន់ និងវិធីប្រើប្រាស់ AI និង Digital Twins ឱ្យមានប្រសិទ្ធភាពបំផុតក្នុងវិស័យសំណង់។ ខណៈពេលដែលប្រទេសអាល្លឺម៉ង់កំពុងវិនិយ...

អាន​បន្ថែម

Bentley Systems កំពុងជួយធ្វើទំនើបកម្មបណ្តាញអគ្គិសនីដ៏ចំណាស់របស់អាមេរិក

ក្រុមហ៊ុន Bentley Systems កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងផែនជាតិរៀបចំ និងធ្វើទំនើបកម្មបណ្ដាញអគ្គិសនីដ៏ចាស់នៅទូទាំងប្រទេសអាមេរិកដោយបច្ចេកវិទ្យាថ្មីហៅថា Power Line Systems (PLS) របស់ខ្លួន។ បច្ចេកវិទ្យានេះជាក់ស្ដែងគឺត្រូវបានប្រើប្រាស់ក្នុងកិច្ចការរចនាបណ្តាញខ្សែបញ្ជូនអគ្គិសនីថ្មីៗរហូតដល់ ៩៥% នៅទូទាំងសកលលោក។ ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការអគ្គិសនីពីមជ្ឈមណ្ឌលទិន្នន័...

អាន​បន្ថែម

សិក្ខាសាលា Illuminate Sydney បង្ហើបពីបច្ចេកវិទ្យាថ្មីមួយក្នុងវិស័យសំណង់

នៅក្នុងសិក្ខាសាលាបច្ចេកទេស Illuminate Sydney កាលពីថ្មីៗនេះ អ្នកជំនាញក្នុងវិស័យសំណង់បានដាស់តឿនថាឱ្យប្រុងប្រយ័ត្ន និងមិនត្រូវជឿទាំងស្រុងលើ AI បែបទូទៅនោះទេ ប៉ុន្តែត្រូវងាកមកប្រើ AI ដែលត្រូវបានហ្វឹកហាត់ឱ្យចេះដឹងពីហេដ្ឋារចនាសម្ព័ន្ធវិញ ទើបទទួលបានលទ្ធផលពិតជាក់ស្ដែង។ AI ប្រភេទនេះហៅថា Practical AI ដែលត្រូវបានគេហ្វឹកហាត់ឱ្យយល់ដឹងពីវិស័យសំណង់ដោយផ្ទាល់ និងចេះវិភាគទិន្នន័យដ៏ស្មុគស្មាញក្នុងវិស័យសំណង់ ដើម្បី...

អាន​បន្ថែម

កម្មវិធី EasyPower ជាអ្វី? ការពារហានិភ័យផ្ទុះប្រព័ន្ធភ្លើងដូចម្ដេច?

សម្រាប់រោងចក្រឧស្សាហកម្មដែលមានហានិភ័យខ្ពស់ ការសម្រេចចិត្តខុស ឬមិនបានប្រយ័ត្នត្រឹមតែមួយប៉ប្រិចភ្នែកគឺអាចបង្កឱ្យមានគ្រោះថ្នាក់ដ៏មហន្តរាយ ដូចជាការផ្ទុះប្រព័ន្ធអគ្គិសនីជាដើម។ ចុះបើមានកម្មវិធីឌីជីថលមួយដែលអាចបញ្ឈប់ហានិភ័យនេះបានវិញ តើវានឹងងាយស្រួលយ៉ាង? ក្រុមហ៊ុន Bentley System ថ្មីៗ បានបង្ហើបពីកម្មវិធីថ្មីមួយឈ្មោះថា EasyPower។ EasyPower គឺជាកម្មវិធីជំនាញសម្រាប់គ្រប់គ្រងប្រព័ន្ធថាមពលខ្នាតធំ ដែលត្រូវបាន...

អាន​បន្ថែម

សិក្សាពីបច្ចេកវិទ្យាដែលអាមេរិកប្រើដើម្បីសន្សំរាប់លានដុល្លារដើម្បីស្ពានទន្លេ Mississippi

ក្រសួងដឹកជញ្ជូននៃរដ្ឋ Iowa បានសន្សំថវិការាប់លានដុល្លារក្នុងគម្រោងធ្វើទំនើបកម្មស្ពាន Black Hawk ថ្មី តាមរយៈការប្រើបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley។ វិធីសាស្រ្តគឺការបង្កើតគំរូដូចពិត ឬហៅថាការសាងសង់ស្ពានសាកល្បងនៅក្នុងពិភពឌីជីថលដែលមានព័ត៌មានលម្អិតបំផុតដោយប្រើ Digital Twin មុននឹងបើកការដ្ឋានផ្ទាល់។ តាមរយៈការប្រើប្រាស់ "ឌីជីថលភ្លោះ" (Digital Twin) ដែលជាគំរូ 3D ពេញលេញនៅលើប្រព័ន្ធ Cloud ក្រុមវិស្វករប...

អាន​បន្ថែម