តើ Unified Reality Modeling ជាអ្វី? ជួយធ្វើទំនើបកម្មគំរូប្លង់ឌីជីថលបែបរស់រវើកដូចម្ដេច?

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើបញ្ហាប្រឈមទាក់ទងនឹងទិន្នន័យដែលនៅដាច់ដោយឡែកពីគ្នា ដោយប្រើប្រាស់ការបង្កើតគំរូជាក់ស្តែងបែបរួមបញ្ចូលតែមួយ ឬហៅថា Unified Reality Modeling ដើម្បីបង្កើតប្លង់ឌីជីថលបែបរស់រវើក (Digital Twins) ដែលមានភាពឆ្លាតវៃ និងពិតប្រាកដខ្ពស់ជាងមុន។

ជាទូទៅ ស្ថាប័ននានាគឺមានទិន្នន័យដែលមានគុណភាពខ្ពស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជាងការស្កេនដោយប្រើ Lidar និងការថតរូបភាពតាមអាកាស (Photogrammetry) ក៏ដូចជាព័ត៌មានភូមិសាស្ត្រ ប៉ុន្តែទិន្នន័យទាំងនេះ តែងតែនៅតែជាប់គាំងក្នុងទម្រង់ដែលមិនតភ្ជាប់គ្នា ដែលធ្វើឱ្យវាមិនមានភាពឆ្លាតវៃ និងពិបាកក្នុងការចែករំលែក។

កម្មវិធី iTwin Capture របស់ Bentley Systems ដោះស្រាយបញ្ហានេះដោយផ្តល់នូវដំណើរការការងារដ៏ទូលំទូលាយចំនួនបីជំហាន ដែលប្រែក្លាយទិន្នន័យឆៅៗទៅជា បណ្ដុំទិន្នន័យដែលអាចប្រើបានពិតៗ។

ជាដំបូង កម្មវិធីនេះបានបញ្ចូលទិន្នន័យឧបករណ៍ចាប់សញ្ញាផ្សេងៗគ្នាទៅក្នុងទម្រង់ 3D តែមួយដែលមានភាពច្បាស់លាស់ ដោយបង្កើតជាមូលដ្ឋានគ្រឹះនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

ជំហានទីពីរ វាប្រើប្រាស់ AI និង Machine Learning ដើម្បីស្វែងរក ចាត់ថ្នាក់ និងធ្វើបញ្ជីសារពើភណ្ឌគ្រប់ចំណុចនៃគម្រោងដោយស្វ័យប្រវត្តិ ដែលប្រែក្លាយរូបភាពដែលគ្មានរចនាសម្ព័ន្ធទៅជាមូលដ្ឋានទិន្នន័យដែលមានរចនាសម្ព័ន្ធអាចស្វែងរកបានដោយងាយស្រួល។

ជាចុងក្រោយ ដោយប្រើប្រាស់ស្តង់ដារបើកចំហ កម្មវិធីធានាថាទិន្នន័យដ៏ឆ្លាតវៃនេះអាចចូលប្រើបានពីកម្មវិធីផ្សេងៗទៀត រួមទាំងប្រព័ន្ធអេកូឡូស៊ី BIM និង GIS ផងដែរ។

ឧទាហរណ៍ ទីក្រុង Madinah ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចូលសំណុំទិន្នន័យទីក្រុងដ៏ធំដោយជោគជ័យ ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្ម និងការរៀបចំផែនការទីក្រុង ខណៈពេលដែលក្រុមហ៊ុនវិស្វកម្ម Benesch បានប្រើប្រាស់ iTwin Capture ដើម្បីធ្វើស្វ័យប្រវត្តិកម្មការត្រួតពិនិត្យផ្លូវថ្នល់។

ឧទាហរណ៍មួយទៀតគឹ ក្រុមហ៊ុន Benesch បានកាត់បន្ថយពេលវេលាត្រួតពិនិត្យបាន 75% តាមរយៈការអនុវត្តការវិភាគដែលដំណើរការដោយ AI ទៅលើរូបភាពដែលចាប់យកដោយ Drone។

ស្វែងយល់ពីរបៀបដែល iTwin Capture ធ្វើការកំណត់ទិន្នន័យ ❯

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]

កម្មវិធីសំណង់ឌីជីថល​ និង AI ដោះស្រាយបញ្ហាកង្វះខាតបុគ្គលិកក្នុងវិស័យវិស្វកម្មសំណង់

ក្រុមហ៊ុនវិស្វកម្មឈានមុខគេ Stantec ថ្មីៗនេះបានដាក់ឱ្យប្ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការប […]