កម្មវិធីវិស្វកម្មបើកចំហជាអ្វី? ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចម្ដេច?

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានគូសបញ្ជាក់ថាកម្មវិធីវិស្វកម្មបើកចំហ (Open Engineering Software) និងទិន្នន័យដែលមានការតភ្ជាប់គ្នា កំពុងដើរតួរយ៉ាងសំខាន់ក្នុងការជួយឱ្យស្ថាប័នគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុបានយ៉ាងមានប្រសិទ្ធភាព។

នៅក្នុងចុងក្រោយនៃផតខាស Bentley Horizons កាលពីថ្មីៗនេះ Bentley បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ មិនអាស្រ័យត្រឹមតែការមានសំណង់រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការប្រព័ន្ធកម្មវិធីដែលអាចចែករំលែកទិន្នន័យបានយ៉ាងរលូនពេញមួយវដ្តជីវិតរបស់ហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ក្រុមហ៊ុនគាំទ្រការប្រើប្រាស់ស្តង់ដារបើកចំហ និងប្រព័ន្ធដែលអាចដំណើរការរួមគ្នា ដើម្បីឱ្យទិន្នន័យអាចហូរឆ្លងកាត់ដំណាក់កាលរចនា សាងសង់ ប្រតិបត្តិការ និងថែទាំ ដែលជួយពង្រឹងកិច្ចសហការ និងធ្វើឱ្យការសម្រេចចិត្តមានប្រសិទ្ធភាពកាន់តែខ្ពស់។

Bentley ក៏បានបញ្ជាក់ថា ដោយសារហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានអាយុកាលប្រើប្រាស់រាប់សិបឆ្នាំ ការរក្សាទុកទិន្នន័យវិស្វកម្មឱ្យមានភាពងាយស្រួលក្នុងការចូលប្រើ និងមានការតភ្ជាប់គ្នា នឹងក្លាយជាកត្តាសំខាន់សម្រាប់ពង្រឹងភាពធន់ក្នុងរយៈពេលវែង និងជំរុញការបង្កើតនវានុវត្តន៍ដែលដំណើរការដោយ AI នៅក្នុងវិស័យបរិស្ថានសំណង់។

កម្មវិធីវិស្វកម្មបើកចំហសម្រាប់សំណង់ទាំងនោះ មានដូចជា Digital Twin, Reality Capture និងបញ្ញាសិប្បនិម្មិត (AI) ជាដើម ដែលកំពុងជួយគាំទ្រដល់ការធ្វើផែនការ ការរចនា និងការគ្រប់គ្រងប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់បានយ៉ាងល្អ។

កិច្ចពិភាក្សានេះក៏បានលើកយកគម្រោងការពារទឹកជំនន់ Big U របស់ទីក្រុងញូវយ៉ក មកជាឧទាហរណ៍។ គម្រោងនេះត្រូវបានបង្កើតឡើងបន្ទាប់ពីព្យុះ Hurricane Sandy បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ ២០១២។

Bentley ក៏បានបង្ហាញគំរូឌីជីថលបែបអន្តរកម្ម (immersive digital model) នៃគម្រោង Big U ដោយប្រើបច្ចេកវិទ្យា Reality Capture កម្រិតខ្ពស់ រួមមាន Gaussian Splats, Digital Twins និង Generative AI។

ការបង្ហាញនេះជួយឱ្យអ្នកចូលរួមស្វែងយល់ពីផលប៉ះពាល់នៃទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមើលឃើញពីរបៀបដែលប្រព័ន្ធការពារទឹកជំនន់នាពេលអនាគតអាចជួយការពារទីក្រុងបានកាន់តែប្រសើរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]

កម្មវិធីសំណង់ឌីជីថល​ និង AI ដោះស្រាយបញ្ហាកង្វះខាតបុគ្គលិកក្នុងវិស័យវិស្វកម្មសំណង់

ក្រុមហ៊ុនវិស្វកម្មឈានមុខគេ Stantec ថ្មីៗនេះបានដាក់ឱ្យប្ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]