និន្នាការវិស័យសំណង់ថ្មី៖ មិនមែនត្រឹមតែសង់ឱ្យរឹងមាំ និងធន់នឹងអាកាសធាតុទេ តែត្រូវ…

ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុន Bentley Systems និង Verdantix បានបង្ហាញថា ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឈានមុខគេនៅជុំវិញពិភពលោក កំពុងងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យា Digital Twins និង AI ក្នុងគោលបំណងមិនត្រឹមតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យរឹងមាំ និងធន់នឹងអាកាសធាតុនោះទេ តែគឺដើម្បីឱ្យគ្រប់ដំណាក់កាលនៃគម្រោងធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពរយៈពេលវែង។

ការសិក្សានេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍សប្តាហ៍សកម្មភាពអាកាសធាតុទីក្រុងឡុងដ៍ (London Climate Action Week) ដែលមានថ្នាក់ដឹកនាំឧស្សាហកម្ម និងអ្នកបង្កើតគោលនយោបាយជាច្រើនបានជួបជុំគ្នាដើម្បីផ្លាស់ប្តូរគំនិត ពិភាក្សាអំពីបញ្ហាប្រឈម និងចែករំលែកនិន្នាការនាពេលអនាគត។

យោងតាមការសិក្សានេះ ទោះបីជាអង្គភាពហេដ្ឋារចនាសម្ព័ន្ធភាគច្រើនផ្តល់អាទិភាពដល់ភាពធន់ក៏ដោយ ក៏ពួកគេកំពុងជួបនឹងបញ្ហាធំមួយពោលគឺការលំបាកក្នុងការផ្សារភ្ជាប់គម្លាតរវាងគោលដៅយុទ្ធសាស្ត្រ និងការអនុវត្តការងារជាក់ស្ដែងប្រចាំថ្ងៃរបស់ពួកគេ។

ស្ទើរតែពីរភាគបីនៃថ្នាក់ដឹកនាំដែលត្រូវបានស្ទង់មតិ បានចង្អុលបង្ហាញថាប្រព័ន្ធដែលមិនមានការតភ្ជាប់គ្នា និងទិន្នន័យដែលបែកខ្ញែក គឺជាឧបសគ្គចម្បងដែលធ្វើឱ្យពួកគេពិបាកគ្រប់គ្រងគម្រោងឱ្យមានប្រសិទ្ធភាព។

ដើម្បីយកឈ្នះលើបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុននានាបានងាយទៅប្រើបច្ចេកវិទ្យា Digital Twins និងបញ្ញាសិប្បនិម្មិត AI។ បច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់ដើម្បីបង្រួបបង្រួមទិន្នន័យដែលខ្ចាត់ខ្ចាយឱ្យមកចូលក្នុងប្រព័ន្ធរួមតែមួយ ដែលជួយឱ្យមានការត្រួតពិនិត្យបណ្តាញដែលតភ្ជាប់គ្នាបានកាន់តែប្រសើរ ជំនួសឱ្យការត្រួតពិនិត្យលើគម្រោងនីមួយៗដាច់ដោយឡែកពីគ្នា។

ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ London Climate Action Week ២០២៦ ក្រុមហ៊ុន Bentley Systems បានចែករំលែកការរកឃើញពីការសិក្សាដែលត្រូវបានរៀបចំដោយ Verdantix។ ការស្រាវជ្រាវបានបង្ហាញថា អ្នកឆ្លើយតបជាងពីរភាគបីបានលើកឡើងពីទិន្នន័យដែលបែកខ្ញែក និងប្រព័ន្ធឌីជីថលដែលផ្តាច់ចេញពីគ្នា ជាឧបសគ្គបច្ចេកទេសកំពូលពីររបស់ពួកគេចំពោះការកែលម្អភាពធន់។ រូបភាពដោយ Bentley Systems។

ការស្រាវជ្រាវនេះបង្ហាញថា អង្គភាពជាង 70% មានគម្រោងបង្កើនការវិនិយោគលើ Digital Twins ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

លើសពីនេះ ដោយក្រុមហ៊ុនជាច្រើនបច្ចុប្បន្នកំពុងប្រើប្រាស់ AI នេះដើម្បីជួយត្រួតពិនិត្យការងារដោយស្វ័យប្រវត្តិ និងការព្យាករណ៍ពីការខូចខាត។

អ្នកជំនាញក្នុងវិស័យនេះបានសង្កត់ធ្ងន់ថា ការរួមបញ្ចូលឧបករណ៍ឌីជីថលទាំង ២ នេះ គឺមានសារៈសំខាន់ចាំបាច់សម្រាប់ការផ្លាស់ប្តូរពីការថែទាំបែបខូចហើយទៅជួសជុល ទៅជាការរៀបចំផែនការការពារ និងបង្កាមុនហេដ្ឋារចនាសម្ព័ន្ធខូចខាតបែបរយៈពេលវែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]

កម្មវិធីសំណង់ឌីជីថល​ និង AI ដោះស្រាយបញ្ហាកង្វះខាតបុគ្គលិកក្នុងវិស័យវិស្វកម្មសំណង់

ក្រុមហ៊ុនវិស្វកម្មឈានមុខគេ Stantec ថ្មីៗនេះបានដាក់ឱ្យប្ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការប […]

Bentley ជំរុញការប្រើ AI ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈបន្ដធ្វើទំនើបកម្ម Digital Twin

Bentley Systems កំពុងពង្រីកតួនាទីនៃបច្ចេកវិទ្យាបញ្ញាសិប […]