ស្វីស និងអង់គ្លេស រួមគ្នាបង្កើតDrone ហោះសាងសង់ និងជួសជុលអគារខ្ពស់ៗស្វ័យប្រវត្តិ

អ្នកស្រាវជ្រាវពីប្រទេសស្វីស និងចក្រភពអង់គ្លេស បានបង្កើតមនុស្សយន្តហោះ ឬDrone ដែលអាចសាងសង់ និងជួសជុលការដ្ឋាន នៅតាមទីតាំងដែលមានហានិភ័យ ដូចជាអគារខ្ពស់ៗជាដើម។ Drone នេះ ហោះហើរ និងសាងសង់អគារបានដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវបានត្រួតពិនិត្យដោយមនុស្សពីចំងាយ ។ មានឈ្មោះថា "BuilDrones" Drone នេះ ត្រូវបានផ្ទុកដោយសម្ភារៈសំណង់ចាំបាច់នានា ក៏ដូចជាបំពាក់ដោយប្រព័ន្ធវាស់វែងទិន្នផលបែបឆ្លាតវៃ ដែលអាចសាងសង់ ឬជួសជុលអ...

អាន​បន្ថែម

ឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ

រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតគម្រោងថាមពលខ្យល់នៅស្រុកសេផុន នៃខេត្តសាវណ្ណខេត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅប្រទេសវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុន Savan Vayu Renewable Company និងក្រុមហ៊ុន LTM Lao បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រួចរាល់ហើយ កាលពីថ្មីៗនេះ ដើ...

អាន​បន្ថែម

Bentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្ងៃទី ១៩ កញ្ញា បានប្រកាសឈ្មោះបេក្ខភាពជ័យលាភីទាំង ៣៦ ដែលជាប់ចូលទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ បេក្ខភាពទាំង ៣៦ នឹងត្រូវធ្វើបទបង្ហាញពីគម្រោងសំណង់របស់ខ្លួនជាលើកចុងក្រោយ នៅថ្ងៃទី ៨ ខែវិច្ឆិក...

អាន​បន្ថែម

កូរ៉េឈ្នះបានគម្រោងព្រលានយន្តហោះតម្លៃ ១១ពាន់លានដុលារ នៅហ្វីលីពីន

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sumsung Group និងអឺរ៉ុប បានឈ្នះការដេញថ្លៃគម្រោងសាងសង់ព្រលានយន្តហោះតម្លៃ ១១ពាន់លានដុល្លារអាមេរិក នៅប្រទេសហ្វីលីពី ដែលកន្លងមកចិនធ្លាប់ដេញថ្លៃបាន ត្រឹមតម្លៃ ១០ពាន់លានដុល្លារប៉ុណ្ណោះ ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei នៅថ្ងៃទី១៥ កញ្ញា ២០២២។ អាកាសយានដ្ឋានដ៏ធំមួយនេះមានឈ្មោះថា Sangley Point ស្ថិតភាគខាងត្បូងនៃទីក្រុងម៉ានីល ខេត្ត Cavite ក្នុងប្រទេសហ្វីលីពីន ដែលន...

អាន​បន្ថែម

អាកាសយានដ្ឋានអន្ដរជាតិថ្មីខេត្ដសៀមរាប សង់សម្រេចបានជាង ៤០ភាគរយ គិតត្រឹមខែកញ្ញា

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានប្រមាណ ៤០ភាគរយ គិតត្រឹមខែកញ្ញា ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ កំណត់សាងសង់សម្រេចបានឱ្យបាន ៧០ភាគរយ នៅដំណាច់ ឆ្នាំ២០២២នេះ។ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ត្រូវបានលើកឡើង ក្នុងដំណើរទស្សនកិច្ច ត្រួតពិនិត្យនៅទីតាំងសាងសង់ ដឹកនាំដោយ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១២ ខែកញ្ញា។ ...

អាន​បន្ថែម

ឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក

ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាងសង់អគាររង្វង់អវកាសខ្នាតយក្សដំបូងគេលើលោក ដើម្បីឡោមព័ទ្ធអគារខ្ពស់បំផុតលើលោក Burj Khalifa។ នេះបើយោងតាមសារព័ត៌មាន CNN ។ គម្រោងនេះមានឈ្មោះថា Downtown គឺជារចនាសម្ព័ន្ធរាងជារង្វង់ធំ ៥ ថ្នាក់ ដែលបំពាក់ដោយបច្ចេកវិទ្យាពណ៌ និងភ្លើងបែបឆ្លាតវៃ បែបពិភពលោកនាពេលអានាគត។ សំណង់នេះនឹងមានកម្ពស់ ៥៥០ ម៉ែត្រ និងមានអង្កត់ផ្ចិតរង្វង់ជាង ៣ គីឡូម៉ែត្រ។ រង្វង់ទាំងមូ...

អាន​បន្ថែម

ឌូបៃគ្រោងបង្កើតទីក្រុងបៃតង១០០% គ្មានឡាន ប្រើថាមពលស្អាត និងគ្មានផ្សែងពុល

ក្រុមហ៊ុនអភិវឌ្ឍន៍ URB ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ គ្រោងនឹងសាងសង់ទីក្រុងគ្មានកាបូន ១០០%  ពោលគឺគ្មានផ្សែងពុល គ្មានឡាន និងគ្មានថាមពលកខ្វក់ នៅក្នុងប្រទេសគុយវ៉ែត នេះបើយោងតាម ​​GCR កាលពីថ្មីៗនេះ។ មានទីតាំងនៅលើផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ ភាគខាងត្បូងនៃប្រទេសគុយវ៉ែត ទីក្រុងនេះមានឈ្មោះថា XZero។ ទីក្រុងនេះ នឹងកែច្នៃទឹក និងកាកសំណល់ទាំងអស់មកប្រើឡើងវិញ ខណៈលំនៅឋានជាង ៣ម៉ឺនខ្នង នឹងប្រើថាមពលកកើតឡើងវិញសុទ្ធ ១០...

អាន​បន្ថែម

រដ្ឋចិនបើកភ្លើងខៀវលើគម្រោងបង្កើតTaxi ស្វ័យប្រវត្តគ្មានអ្នកបើក លើកដំបូង

រដ្ឋាភិបាលចិនបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈ្មោះ Baidu ឱ្យអភិវឌ្ឍ និងដំណើរការសេវាកម្ម ឡានTaxi ស្វ័យប្រវត្តិដែលគ្មានអ្នកបើកបរពេញលេញ ជាលើកដំបូង។ យោងតាមសារព័ត៌មាន GCR សេវាកម្មនេះមានឈ្មោះថា "Apollo Go" ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យដំណើរការនៅក្នុងទីក្រុង Chongqing និង Wuhan ជាមួយនឹងរថយន្ត Apollo ចំនួន ៥ គ្រឿងដែលកំពុងដំណើរការនៅក្នុងទីក្រុងនីមួយៗ ក្នុងជំហានដំបូង។ ទីក្រុងទាំងពីរ...

អាន​បន្ថែម

អូស្ដ្រាលីច្នៃប្រឌិតឥដ្ឋពិសេសធ្វើពីប្រេងឆា ស្អិតជាប់គ្នាស្វ័យប្រវត្តិ មិនបាច់ប្រើស៊ីម៉ង់ត៍

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Flinders នៃទីក្រុង Adelaide បានបង្កើតឥដ្ឋចេញពីសំណល់ប្រេងឆា ប៉ុន្តែមានសមត្ថភាពពិសេសពោលគឺស្អិតជាប់គ្នាស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រើស៊ីម៉ង់ត៍បាយអ។ យោងតាម GCR ឥដ្ឋនេះ គឺជា polymer ទម្ងន់ស្រាល ប៉ុន្តែជាប់ធន់។ ឥដ្ឋនេះស្អិតជាប់គ្នា ដោយធាតុស្ពាន់ធ័រ និងកាតាលីករគីមីផ្សេង។ ភាពស្អិតដែលកើតចេញពីប្រតិកម្មគីមីនេះ គឺអាចប្រៀបធៀបទៅនឹងកាវវិទ្យាសាស្ដ្រដូច្នោះដែរ។ សាស្ត្រាចារ្យគីម...

អាន​បន្ថែម

អ្នកស្រាវជ្រាវសិង្ហបុរីបង្កើតថ្នាំលាបការពារសំណង់ផ្ទះឈើ ឱ្យភ្លើងដុតមិនឆេះ

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological University (NTU) ក្នុងប្រទេសសិង្ហបុរី (NTU Singapore) បានបង្កើតថ្នាំលាបការពារឈើ ពីការឆាប់ឆេះដោយអគ្គិភ័យ។ ថ្នាំការពារនេះមានកម្រាស់ត្រឹមតែ 0.075 មីលីម៉ែត្រប៉ុណ្ណោះ ហើយគ្មានពណ៌ និងមើលមិនឃើញដោយភ្នែកទទេរ ដូច្នេះឈើនៅតែរក្សាភាពស្អាតដូចដើមក្រោយលាបរួច។ នៅពេលថ្នាំនេះ ប៉ះនឹងភ្លើង ឬអគ្គិភ័យ ថ្នាំស្រទាប់ការនេះនឹងប្រែទៅជាធ្យូងក្រាស់ ដែលដើរតួជាអ៊ីសូឡង់ការ...

អាន​បន្ថែម