កោះម៉ាក ដែលនៅជាប់ធ្នេរសមុទ្រកំពុងប្រកាសដាក់លក់

ឆ្នេរសមុទ្រដែលមិនធ្លាប់ប៉ះពាល់ដោយមនុស្សនៃកោះ Mak នៅឈូងសមុទ្រថៃ ក្បែរព្រំដែនប្រទេសកម្ពុជាត្រូវបានដាក់នៅលើទីផ្សារក្នុងនាមជាផ្នែកមួយនៃផែនការដើម្បីទាក់ទាញការអភិវឌ្ឍឲ្យកាន់តែច្រើនឡើងដល់ដែនដីឋានសួគ៌នេះ។

កោះ Mak មានទំហំត្រឹមតែ ១៦គីឡូម៉ែត្រការ៉េ និងត្រូវបានហ៊ុមព័ទ្ធដោយកោះចំនួន ៥០ផ្សេងទៀតនៅក្នុងរង្វង់ ២០គីឡូម៉ែត្រ។

ក្រុមហ៊ុនអភិវឌ្ឍន៍វីឡា Siam Royal View Group (SRV) ដែលឈ្នះពានរង្វាន់ បានប្រកាសពីគម្រោងលក់ដីឆ្នេរទំហំ ៤៣០ពាន់ម៉ែត្រការ៉េ ជាមួយនិងឆ្នេរប្រវែងជាង១គីឡូម៉ែត្រ ក្នុងតម្លៃ ១៧លានដុល្លារអាមេរិក។

ទីតាំងគឺល្អសម្រាប់វិនិយោគិនមានប្រាក់ចំណូលខ្ពស់ សម្រាប់បង្កើតផ្ទះឯកជនលំដាប់ខ្ពស់ ឬសម្រាប់អ្នកអភិវឌ្ឍន៍ដើម្បីបង្កើតរមណីយដ្ឋានលំដាប់ថ្នាក់ពិភពលោក ព្រោះថាកោះនេះនៅខ្វះកន្លែងស្នាក់នៅប្រកបដោយគុណភាព។ ក្រៅពីទីតាំងស្ថិតនៅជិតអាកាសយានដ្ឋានកោះ Mak ទីតាំងនេះក៏ធំល្មមសម្រាប់ធ្វើជាវាលយន្តហោះប្រវែង ៧៥០ម៉ែត្រផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]