ព័ត៌មានសំណង់
រោងចក្រអគ្គិសនីធំជាងគេនៅកម្ពុជា តម្លៃ ១,២ពាន់លានដុល្លារ បើកដំណើរការហើយ
រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ក្រោយធ្វើតេស្តសាកល្បងបានជោគជ័យ។ នេះបើតាមសារព័ត៌មានក្រៅប្រទេសចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។ រោងចក្រនេះ ជាការវិនិយោគរួមរវាង ក្រុមហ៊ុន Cambodia International Investment and Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Co Ltd (CHDHK) ក្នុងទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារ។ (អាន...
អានបន្ថែមអាស៊ានត្រូវការទុនប្រមាណ ២០០០ ប៊ីលានដុល្លារ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់
សហគមន៍អាស៊ាន ត្រូវការទុនវិនិយោគប្រមាណ ២០០០ប៊ីលានដុល្លារអាមេរិក ចាប់ពីពេលបច្ចុប្បន្នរហូតដល់ទៅឆ្នាំ២០៣០ ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ នេះបើតាមការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ សម្តេចតេជោបានបញ្ជាក់ថា ក្នុងការតភ្ជាប់នេះ មានសារៈសំខាន់នៃការជំរុញការធ្វើសំយោគឱ្យបានខ្លាំងក្...
អានបន្ថែមកូរ៉េចង់វិនិយោគលើការកែច្នៃសម្រាមទៅជាថាមពលនៅកម្ពុជា
សាធារណរដ្ឋកូរ៉េ បានស្វែងរកការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន លើគម្រោងកែច្នៃសម្រាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម។ នេះបើតាមការស្នើឡើងរបស់ ឯកឧត្ដម ប៉ាក ហឹងឃ្យុង (Park Heung Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្ដែងការគួរសម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ជាការឆ្លើយតប សម្តេចតេជោ បានគាំទ្រនិងបានឱ្យឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភ...
អានបន្ថែមCMAC គ្រោងសង់សារមន្ទីរមីនធំជាងគេលើពិភពលោក លើផ្ទៃដី១២ហិកតា នៅសៀមរាប
អាជ្ញាធរមីនកម្ពុជា ហៅកាត់ CMAC កំពុងត្រៀមរៀបចំសាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីនលើផ្ទៃដីប្រមាណ ១២ហិកតា ស្ថិតក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបជិត ២០លានដុល្លារ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអាជ្ញាធរមីនកម្ពុជា ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២។ CMAC នឹងសាងសង់សារមន្ទីរប្រវត្តិសាស្ត្...
អានបន្ថែមកូរ៉េ និងថៃចាប់អារម្មណ៍ខ្លាំងលើការវិនិយោគវារីអគ្គិសនីនិងថាមពលស្អាតនៅកម្ពុជា
ក្រុមហ៊ុន CP Group ជាក្រុមហ៊ុនធំជាងគេរបស់ថៃ និងក្រុមហ៊ុន Soma Group របស់កម្ពុជា ចង់វិនិយោគលើគម្រោងវារីអគ្គិសនី និងផលិតថាមពលស្អាតនៅកម្ពុជា ខណៈក្រុមហ៊ុនអភិវឌ្ឍវិស័យថាមពលអគ្គីសនីនៃសាធារណរដ្ឋកូរ៉េ ក៏ចង់ធ្វើវិនិយោគក្នុងវិស័យថាមពលអគ្គីសនីនៅកម្ពុជាផងដែរ។ នេះបើតាមជំនួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វិនិយោគិនទាំងអស់បានបង្ហាញពីគោលបំណងវិនិយោគក្នុងវិស័យនេះ ដើម្បីជួយជំរុញគោលដៅរបស់ប្...
អានបន្ថែមជប៉ុនផ្តល់ជំនួយបន្ថែមជាង ៥០ម៉ឺនដុល្លារ ដើម្បីជួសជុលប្រាសាទបាយ័ន
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានបន្ថែមចំនួន ៥២០ ៨៤៧ ដុល្លារអាមេរិក ដើម្បីអភិរក្ស និងជួសជុលប្រាសាទបាយ័ន ខណៈធ្លាប់បានផ្តល់ថវិកាចំនួន ២៨ ៥៩៤ ២៧៥ ដុល្លារអាមេរិក តាមរយៈគម្រោង JASA តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ នេះបើតាមកិច្ចប្រជុំពេញអង្គលើកទី២៩ នៃ ICC-Angkor។ ក្នុងកិច្ចប្រជុំនេះ ក៏បានមានការចុះលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរដើម្បីគាំទ្រដល់ក្រុម JAPAN-APSARA សម្រាប់ការអភិរក្សអង្គររួមមាន៖...
អានបន្ថែមរដ្ឋអនុម័តគម្រោងក្រៅតំបន់សេដ្ឋកិច្ច ១១៦គម្រោង និងគម្រោងសាងសង់ជាង ៣ពាន់គម្រោង រយៈពេល១០ខែ ២០២២
រាជរដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ច ចំនួន ១១៦គម្រោង ក្នុងរយៈពេល១០ខែ កើនឡើង ២៤គម្រោង និងគម្រោងសាងសង់ ចំនួណ ៣ ៤០៧គម្រោង ថយចុះ ១៩១គម្រោង ។ នេះបើយោងតាមរបាយការណ៍ស្ដីពី និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែធ្នូ។ យោងតាមរបាយការណ៍ខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទឹកប្រាក់វិនិយោគ ២ ៧៥៨ លានដ...
អានបន្ថែមកម្ពុជាត្រូវការថាមពល៤៥%ប្រើក្នុងវិស័យសំណង់ ខណៈUNDPបានផ្តល់អនុសាសន៍សន្សំសំចៃ
កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានផ្តល់ជាអនុសាសន៍ក្នុងការសន្សំសំចៃថាមពលក្នុងវិស័យសំណង់អគារតាមរយៈយុទ្ធសាស្ត្រ និងបទប្បញ្ញត្តិមួយចំនួន ខណៈវិស័យនេះនៅកម្ពុជាត្រូវការប្រើប្រាស់ថាមពលប្រមាណ ៤៥% នៃតម្រូវការថាមពលបឋមសរុបរបស់ជាតិ។ UNDP បានជួយគាំទ្រដល់ការបង្កើតក្រមប្រសិទ្ធិភាពថាមពលសម្រាប់សំណង់អគារ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការបញ្ចេញកាបូនទាប និងធន់នឹងអាការធាតុនៅក្នុងវិស័យសំណង់អគារ ព្រមទាំងលក្...
អានបន្ថែមបារាំងនឹងជួយពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដើមឆ្នាំ២០២៣
បារាំងសន្យានឹងជួយកម្ពុជាពង្រីកទ្រង់ទ្រាយធំលើគម្រោងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមខ្លឹមសារជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុប នៅថ្ងៃទី១៦ ខែធ្នូ ២០២៣។ នាឱកាសនោះ អគ្គនាយកក្រុមហ៊ុន Vinci Airports លោក នីកូឡា...
អានបន្ថែមសម្តេចតេជោទាក់ទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគលើវិស័យសំខាន់ៗទាំងនេះនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ក្រុមហ៊ុនបារាំង មកធ្វើការសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទាញយកប្រយោជន៍ជាអតិប្បរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនានា ពិសេសក្នុងវិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្រ្តនិងឧសថ វិស័យកម្មន្តសាលធុនស្រាល និងវិស័យយានយន្តជាដើម។ សម្តេចតេជោនាយករដ្ឋមន្រ្តីលើកឡើងបែបនេះក្នុងកិច្ចប្រជុំមួយរៀបចំឡើងដោយ សហព័ន្ធនិយោជកបារាំងអន្តរជាតិ...
អានបន្ថែម