អគារខ្ពស់ជាងគេទី ៥ របស់ពិភពលោកបើកសម្ពោធនៅទីក្រុងសេអ៊ូល

អគារខ្ពស់ជាងគេទី៥ របស់ពិភពលោក និងជាអគារខ្ពស់ជាងគេបំផុតនៅកូរ៉េខាងត្បូងបានបញ្ចប់ការសាងសង់រួចរាល់ ដោយមានកម្ពស់ ៥៥៥ម៉ែត្រ និងមានឈ្មោះថា Lotte World Tower កំពុងបង្ហាញខ្លួននៅក្នុងទីក្រុងសេអ៊ូល។

អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករអាមេរិកឈ្មោះ Kohn Pedersen Fox (KPF)។ អគារខ្ពស់ដ៏អស្ចារ្យនេះបានរុញឲ្យអគារ Petronas Twin ដែលមានកម្ពស់ ៤៥២ម៉ែត្រ នៅទីក្រុងគូឡាឡាំពួរ ត្រូវធ្លាក់ចេញពីតារាងអគារខ្ពស់បំផុតទាំង១០ របស់ពិភពលោក ។

អគារ Lotte World Tower នេះនឹងមានសណ្ឋាគារលំដាប់ផ្កាយប្រាំពីរ អាងហែលទឹកខ្ពស់បំផុតលើពិភពលោក ជណ្តើរយន្តដែលលឿនបំផុតលើពិភពលោក និងជាកន្លែងដែលមានកម្រាលធ្វើពីកញ្ចក់ខ្ពស់បំផុតលើពិភពលោក ព្រមទាំងកន្លែងប្រគុំតន្ត្រីនៅជាន់ដំបូលដែលអាចផ្ទុកមនុស្សបាន ២០០០នាក់ផងដែរ។

ផ្នែកមួយនៃកិត្យានុភាពរបស់អគារនេះគឺការទទួលស្គាល់គុណភាព LEED Gold ដោយសារតែលក្ខណៈពិសេសនៃការរចនាប្រកបដោយនិរន្តរភាពរបស់អគារដែលរួមបញ្ចូលនូវបន្ទះ photovoltaic ទួរប៊ីនខ្យល់ និងប្រព័ន្ធប្រមូលទឹក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]