រដ្ឋាភិបាលថៃបញ្ជាឲ្យចាប់ផ្តើមសាងសង់ផ្លូវដែក

ការស្ថាបនាផ្លូវដែករបស់ប្រទេសថៃ ក្រោមការផ្តល់មូលនិធិជំនួយដោយរដ្ឋាភិបាលចិន នឹងត្រូវបានប្រកាសឲ្យចាប់ផ្តើមសាងសង់ដោយប្រមុខដឹកនាំកងយោធានៃប្រទេសថៃ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) នឹងយកមាត្រា ៤៤ នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលជាការបញ្ជាបន្ទាន់ ដើម្បីអាចឲ្យរូបលោកមានអំណាចក្នុងការជម្រុញការអនុវត្តន៍គោលការណ៍នៃការសាងសង់នេះ។

ការសាងសង់ផ្លូវដែកនេះនៃដំណាក់កាលទី១ មានប្រវែង ៨៧៣ គីឡូម៉ែត្រ ហើយបច្ចុប្បន្នត្រូវបានគេការរាយការណ៍ ថានឹងចាប់ផ្តើមសាងសង់ក្នុងខែសីហា ឬ ខែកញ្ញា។ នៅក្នុងដំណាក់កាលទី១ នេះដែរ កំណាត់ផ្លូវខ្សែដែកប្រវែង ២៥០ គីឡូម៉ែត្រនឹងតភ្ជាប់រវាងរាជធានីបាងកក និងភាគឦសាន នៃខេត្ត Nakorn Ratchasima ប្រទេសថៃ។

គម្រោងសាងសង់នេះត្រូវបានរំខានជាមួយការពន្យាពេលលើកិច្ចពិភាក្សាផ្សេងៗ ការប្រតិបត្តិការផ្លូវខ្សែដែកដែលត្រូវបានសាងសង់បញ្ចប់ ការបញ្ជាទិញផ្លូវដែក និងទូរថភ្លើង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]