មហាសេដ្ឋីស្រាបៀររបស់ថៃមានគម្រោងបង្កើតក្រុងក្នុងទីក្រុង

​ផែនការ​បង្កើត “​ទីក្រុង​នៅ​ក្នុង​ទីក្រុង​” នៅក្នុង​ទីក្រុង​បាងកក ដែល​មាន​តម្លៃ ៣.៥ ប៊ី​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ដាក់​បង្ហាញ​ដោយ​បុរស​ម្នាក់​ដែល​ជា​អ្នក​មាន​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ថៃ​។​

​លោក Charoen Sirivadhanabhakdi មហាសេដ្ឋី​ស្ថាបនិក​ស្រា​បៀរ Chang បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អាមេរិក Star US architect firm Skidmore, Owings & Merrill ធ្វើការ​រចនា​ប្លង់ “One Bangkok” ។ គម្រោង​នេះ​នឹង​ក្លាយជា ”​ការ​សមាហរណកម្ម​ក្រុង​យ៉ាង​ពេញលេញ​ដែល​ធ្វើឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​ប្រជាជន​ជាធំ និង​ផ្តោត​លើ​និរន្តរភាព​បរិស្ថាន និង​ការរស់នៅ​ក្នុង Smart-City” ដំបូង​បំផុត​របស់​ប្រទេស​ថៃ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​។​

​គម្រោង​នេះ​នឹង​ធ្វើ​លើ​ផ្ទៃដី ១៧ ហិច​តា ជាប់​នឹង​ឧទ្យាន​លុម្ពិនី កណ្តាល​ទីក្រុង​បាងកក ហើយ​មាន​បំណង​សម្រេច​ឲ្យបាន​នូវ​ស្តង់ដារ LEED platinum ។​

​ការសាងសង់​ត្រូវ​បាន​រំពឹងថា​នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់ៗ ដែល​ដំណាក់កាល​ទី​មួយ​នៃ One Bangkok គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២១​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]