PropertyGuru ដើរឆ្ពោះទៅរកការទទួលបានប្រាក់ចំណេញ

គេហទំព័រ​អចលនទ្រព្យ​នាំមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ PropertyGuru រំពឹងថា​នឹង​ឈានទៅរក​ការទទួលបាន​ប្រាក់ចំណេញ​នៅ​ឆ្នាំ ២០១៧ ដោយសារតែ​មាន​កំណើន​យ៉ាង​ខ្លាំង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​អាស៊ាន ជាពិសេស​នៅ​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី​។​

​ប្រទេស​វៀតណាម​ថ្មីៗ​នេះ​បាន​ក្លាយជា​ទីផ្សារ​ទី​ប្រាំ​របស់ PropertyGuru បន្ទាប់​ពី​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ និង​ឥណ្ឌូនេស៊ី​។ នាយក​ប្រតិបត្តិ លោក Hari Krishnan បាន​ប្រាប់​ទៅកាន់ Deal Street Asia ថា “​យើង​មាន​កំណើន​យ៉ាងខ្ពស់ ប្រាក់ចំណូល​របស់​យើង​កើន​ឡើង​ជាង ៣០​ភាគរយ​។ យើង​ជា​អ្នកដឹកនាំ​ទីផ្សារ​បួន​ក្នុងចំណោម​ទីផ្សារ​ទាំង​ប្រាំ និង​ធំ​បំផុត​នៅក្នុង​តំបន់ ដោយ​វិធានការ​ណាមួយ​អាច​ជា​ការ​ចរាច​រណ៍ ការចុះបញ្ជី​សរុប និង​ចំណូល​។​”

​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៧ ហើយ​បច្ចុប្បន្ន​មានបំណង​សម្រេច​ឲ្យបាន​អ្នកប្រើប្រាស់​គេហទំព័រ​ចំនួន ១៦​លាន​នាក់​ក្នុង​មួយ​ខែ​។ គេហទំព័រ​របស់​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ស្វែងរក​អចលនទ្រព្យ​ដោយ​ផ្អែក​លើ​ទីតាំង ប្រភេទ និង​តម្លៃ ព្រមទាំង​មើលឃើញ​រូបថត​នៃ​ផ្នែក​ខាងក្នុង​រួមជាមួយ​នឹង​ប្លង់​ខាង​បាត​ផងដែរ​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]