Atkins នឹងអភិវឌ្ឍអគារភ្លោះកម្ពស់កប់ពពកនៅវៀតណាម

Atkins ជាក្រុមហ៊ុនផ្តល់សេវាកម្មរចនាប្លង់ស្ថាបត្យកម្ម គ្រប់គ្រងគម្រោង និងប្រឹក្សាយោបល់ ដែលមានមូលដ្ឋានការិយាល័យស្ថិតនៅចក្រភពអង់គ្លេស ទទួលបានការចុះកុងត្រាពីក្រុមហ៊ុនអភិវឌ្ឍ Empire Group ដើម្បីរចនាផ្នែកស្ថាបត្យកម្ម និងផ្នែកខាងក្នុងនៃអគារភ្លោះមួយ មានឈ្មោះថា Cocobay Tower Danang កម្ពស់ ២០០ម៉ែត្រ ដែលស្ថិតនៅក្នុងទីក្រុង ដាណាង ប្រទេសវៀតណាម។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Empire Group ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុនគេនៅប្រទេសវៀតណាម ទទួលបានការអភិវឌ្ឍន៍លើផ្នែកមជ្ឈមណ្ឌលកំសាន្ត និងអគារខុនដូ ប្រណីត នៅក្នុងអគារភ្លោះនេះ ដែលគ្រប់ដណ្តប់លើផ្ទៃដី ៣១ហិចតា ហើយផ្ទៃក្រឡានៃអគារទាំងពីរមាន ១៤៥.០០០ ម៉ែត្រការ៉េ។

អគារកម្ពស់កប់ពពកមួយនេះត្រូវបានតភ្ជាប់គ្នាដោយស្ពានកញ្ចក់រាងកោងជារង្វង់នៅកំពូល ខាងលើនៃជាន់ទី៤៨ ប្រវែង ៥២ម៉ែត្រ ដែលផ្តល់នូវទិដ្ឋភាពល្អស្រស់ត្រកាលតាមបណ្តោយឆ្នេរ។

ដាណាង ជាទីក្រុងធំជាងគេបង្អស់ទីបីនៅប្រទេសវៀតណាម ហើយក៏ជាទីក្រុងមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ខណៈដែលទីក្រុងមួយនេះជាមជ្ឈមណ្ឌលទិសដៅនៃវិស័យទេសចរណ៍ ហើយគេរំពឹងថានឹងមានភ្ញៀវេទេសចរណ៍មកកំសាន្ត ១.៦លាននាក់នៅ ឆ្នាំ២០១៧នេះ។

គួរជម្រាបថា អគារ Cocobay Tower Danang គ្រោងនឹងចាប់់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៧ នេះហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]