ពីស្ពានអាកាសគ្មានសោភ័ណភាព ក្លាយជាស្ពានអាកាសអមដោយសួនធម្មជាតិ

គម្រោងសាងសង់ស្ពានអាកាសផ្លូវកាត់មួយក្នុងទីក្រុងសេអូលប្រទេសកូរ៉េខាងត្បូងដែលបានសាងសង់ឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលគ្មានសោភ័ណទាក់ទាញ ឥឡូវនេះត្រូវបានកែច្នៃជាស្ពានអាកាស អមដោយសួនរុក្ខជាតិ សម្រាប់ការដើរលំហែកាយរបស់ប្រជាជន។

ស្ពានអាកាសផ្លូវឆ្លងកាត់នេះមានប្រវែង៩៨៣ម៉ែត្រ ហើយវាមានឈ្មោះថា “Seoullo 7017” ឬហៅថា “សួនអាកាស” ដែលមានដើមរុក្ខជាតិ គម្ពោធព្រៃតូចៗ សម្រាប់លំអ និងដើមផ្កាប្រមាណជាង២០០ប្រភេទ។

ស្ពានអាកាសដែលអមដោយសួនរុក្ខជាតិមួយនេះ ត្រូវបានរចនាដោយក្រុមហ៊ុន MVRDV មានមូលដ្ឋាននៅប្រទេសហូឡង់។ សួនរុក្ខជាតិនីមួយៗត្រូវបានរចនាមួយដុំជាប់ៗគ្នា ដោយដាក់ពង្រាយតាមបណ្តោយផ្លូវដើរលើស្ពានអាកាសដោយមានដើមរុក្ខជាតិ ២៤.០០០ដើម។ ម្យ៉ាងវិញទៀត សួននីមួយៗត្រូវបានរចនាឲ្យមានក្លិន និងពណ៌តែមួយ ហើយវាក៏ត្រូវបានរចនាអាចផ្លាស់ប្តូរតាមរដូវកាលផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]