កម្ពុជាទទួលបានគម្រោងវិនិយោគ ចំនួន១៥០គម្រោង មានទុនវិនិយោគ​ ៣.៤៥ពាន់លានដុល្លាររយៈពេល៩ខែ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមានទុនវិនិយោគសរុប ៣.៥ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែឆ្នាំ២០២២នេះ កើនឡើង ៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នេះ។

របាយការណ៍ដដែលបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ CDC អនុម័តគម្រោងវិនិយោគចំនួន ១៥០គម្រោង កើនឡើង ១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតែ១៣៤គម្រោង។

វិនិយោគិនក្នុងស្រុក នៅតែជាប្រភពវិនិយោគធំជាងគេ ដែលបានរួមចំណែក ៥០.៩៤ភាគរយ ខណៈវិនិយោគិនមកពីប្រទេសចិន ឈរនៅចំណាត់ថ្នាក់ទីពីរ ដែលបានរួមចំណែក ៤៣.៩៤ភាគរយ។

វិនិយោគិនបរទេសផ្សេងទៀត​មានដូចជាមកពីប្រទេសថៃ​ ជប៉ុន Cayman Islands Samoa​ កូរ៉េខាងត្បូង British Virgin Islands​ សឹង្ហបូរី ម៉ាឡេស៊ី និងអូស្រ្តាលី។​

គម្រោងវិនិយោគទាំង នេះ ភាគច្រើនរួមមាន កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងចំណោមវិស័យផ្សេងទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]