កម្ពុជា-ជប៉ុន រួមគ្នាអភិវឌ្ឍប្រព័ន្ធភស្ដុភារកម្មជំហានទី២ និងគ្រោងបង្កើតច្រកព្រំដែនថ្មីនៅបាវិត

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្ដុភារកម្មកម្ពុជា ជំហានទី២ (CLIP2) និងគ្រោងបង្កើតច្រកព្រំដែនថ្មីមួយទៀតនៅបាវិត។ នេះបើតាមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការរួមសម្របសម្រួលលើការងារនេះ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ បានពិភាក្សាផ្ទៀងផ្ទាត់រួមលើដំណើរការ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង សមិទ្ធិផលដែលទទួលបាន បញ្ហាគន្លឹះដែលនៅសេសសល់ ទិសដៅអនុវត្តជំហានខាងមុខ មុនពេលបញ្ចប់គម្រោង។

ទន្ទឹមនឹងនេះ ក្រុមការងារ បានពិភាក្សាលើរបាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយចំពោះគម្រោង និងវឌ្ឍនភាពការងារថ្មីៗក្នុងការរៀបចំបង្កើតគោលនយោបាយ ផែនការសកម្មភាពនានាដែលក្រុមការងារកំពុងរៀបចំរួមមាន៖

  • គោលនយោបាយភស្ដុភារកម្មបៃតង (Green Logistics Policy) គោលនយោបាយរក្សាទុកទំនិញត្រជាក់ (Cold Chain Policy) និងគោលនយោបាយទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization Policy)
  • ការសិក្សារៀបចំមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់ ក៏ដូចជាការធ្វើបទបង្ហាញអំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើផែនការមេប្រព័ន្ធភស្តុភារកម្មកម្ពុជា ការងារកែលម្អច្រកព្រំដែនបាវិត
  • ការពិនិត្យផ្ទៀងផ្ទាត់រួមក្នុងការពិភាក្សា វាយតម្លៃ និងបញ្ជាក់ពីសមិទ្ធផលនានា។

ចំពោះការងារកែលម្អច្រកព្រំដែនបាវិតឡើងវិញ ក្រុមការងារបានពិភាក្សាស្វែងរកដំណោះស្រាយលើកត្តាប្រឈមមួយចំនួន និងការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត រវាងកម្ពុជា-វៀតណាម តាមរយៈការបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារមន្រ្តី ម៉ោងពេលបំពេញការងារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងស្ថានីយព្រំដែន។ល។

បន្ថែមពីនេះ ក្រុមការងារគណៈកម្មការចម្រុះនេះ បានពិគ្រោះយោបល់លើការសិក្សាបង្កើតច្រកព្រំដែនថ្មីមួយទៀតនៅក្រុងបាវិតផងដែរ។

ក្រៅពីកិច្ចសហការជាមួយជប៉ុន កម្ពុជា​ ក៏កំពុងសហការជាមួយកូរ៉េ ដោយធ្វើការសិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយមួយ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]