ការក្លែងបន្លំឯកសារតេស្តបេតុងនាំឲ្យមានការចាប់ខ្លួន២១នាក់

មនុស្ស២១នាក់ត្រូវបានចាប់ខ្លូននៅក្នុងទីក្រុងហុងកុង ចំពោះការព្រឹត្តិអំពើពុករលួយ បន្ទាប់ពីមានការដាក់ពាក្យស្នើសុំពីបទចោទប្រកាន់ ក្នុងការធ្វើតេស្តកម្លាំងបេតុងក្លែងបន្លំលើស្ពានប្រវែង ៣០គីឡូម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ដើម្បីតភ្ជាប់ពីទីក្រុងហុងកុង ទៅកាន់ទីក្រុងស៊ូហៃ (Zhuhai) និងទីក្រុងម៉ាកាវ ប្រទេសចិន។

គម្រោងសាងសង់ដែលមានប្រវែងសុរប ៥៥គីឡូម៉ែត្រ ដែលរួមមានស្ពានប្រវែង២៩.៧ គីឡូម៉ែត្រ កោះសប្បនិម្មិត និងផ្លូវទឹកក្រោមដីជម្រៅជាង ៦គីឡូម៉ែត្រ ដែលជាកន្លែងដឹកជញ្ជូនទំនិញដ៏មមាញឹកជាងគេបំផុតនៅលើពិភពលោក។

Pearl Rvier Estuary ជាផ្លូវតភ្ជាប់ដំបូងបំផុតនៅលើសកលោក ដែលអាចប្រមូលផ្តុំមនុស្សជាង២២លាននាក់កក្នុងតំបន់តែមួយនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច។

ការចាប់ខ្លួននេះបានធ្វើឡើងមួយសប្តាហ៍ក្រោយពីមានការធ្វើតេស្តដោយក្រុមហ៊ុនហុងកុងអភិវឌ្ឍន៍ និងវិស្វកម្មស៊ីវិល (Hong’s Civil Engineering and Development Department [CEDD]) ដែលរកឃើញថាជាការក្លែងបន្លំតេស្តបេតុងដោយក្រុមពលករជំនាញ និងក្រុមបច្ចេកទេសតាំងពីខែមេសា ឆ្នាំ២០១៥ មកម្ល៉េះ។

គួររំឮកដែរថា គម្រោងសាងសង់ស្ពាននេះត្រូវបានចំណាយអស់ ១៧ ប៊ីលានដុល្លារអាមេរិក មិនតែប៉ុណ្ណោះគម្រោងសាងសង់ស្ពានដ៏ធំមហិមានេះក៏ធា្លប់បានពន្យារពេលច្រើនដង ការប្រើប្រាស់ថវិការហួសប្រមាណ និងមានការស្លាប់បាត់បង់ជីវិតកម្មករចំនួន ១០ នាក់ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]