ការដួលរលំអគារនៅចិនបានសម្លាប់មនុស្ស ៧នាក់

ការដួលរលំព្រមៗគ្នានៃអគារលំនៅដ្ឋានចំនួន ៤ នៅភាគខាងកើតប្រទេសចិន បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់ នៅខែកុម្ភៈនេះ។

តាមរយៈភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា អគារ ៥ជាន់ បានដួលរលំទាំងព្រឹកព្រលឹម កាលពីថ្ងៃទី ០២ កុម្ភៈ នៅភូមិ Dahui, Baizhangjitownshi, Wenzhou ដែលជាទីក្រុង ឧស្សាហកម្មមួយក្នុងខេត្ត Zhejiang នៃប្រទេសចិនភាគខាងកើត។ ការដួលរលំនេះបានសម្លាប់មនុស្ស ៧នាក់ និងបានបាត់មនុស្សចំនួន ៩នាក់ទៀតនៅក្រោមអគារនោះ។

ការស៊ើបអង្កេតអំពីមូលហេតុនៃការដួលរលំកំពុងតែត្រូវបានស្រាវជ្រាវនៅឡើយ។

បញ្ហាសុវត្ថិភាពជុំវិញសំណង់អគារ គឺជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរនៅប្រទេសចិន ដែលនគរូបនីយកម្មបានវិវត្តយ៉ាងលឿននៅក្នុងទសវត្សចុងក្រោយនេះ។ គ្រោះមហន្តរាយថ្មីនេះ បានកើតឡើងបន្ទាប់ពីការដួលរលំលំនៅដ្ឋាននៅតំបន់ដូចគ្នានេះដែរ កាលពីខែតុលា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស ២២នាក់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]