ការតាំងពិព័រណ៍សំណង់អគារលើកទី ៣ របស់CCA នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែធ្នូ

ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៣ ឆ្នាំ ២០១៦ ដែលនឹងបង្ហាញម៉ាកអគារ អចលនទ្រព្យនាំមុខគេទាំងក្នុងស្រុក និងក្រៅស្រុករាប់សិប ត្រូវបានគ្រោងនឹងធ្វើពីថ្ងៃទី ១ ដល់ទី ៣ ខែធ្នូ ឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ការតាំងពិព័រណ៍នេះរៀបចំឡើងដោយសមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA ដែលតំណាងឲ្យក្រុមហ៊ុនម៉ៅការសាងសង់នៅក្នុងប្រទេសកម្ពុជា ការតាំងពិព័រណ៍នេះនឹងមានស្តង់ចំនួន ៣០០ និងតាំងបង្ហាញនូវសម្ភារសំណង់និងបច្ចេកវិទ្យា គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងសេវាកម្មជាច្រើនប្រភេទដែលទាក់ទងទៅនឹងវិស័យសំណង់ និងអចលនទ្រព្យ រួមមានទីភ្នាក់ងារអចលនទ្រព្យ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ។

ការតាំងពិព័រណ៍នេះគឺបើកស្វាគមន៍ដល់សាធារណជនទូទៅដោយឥតគិតថ្លៃ។ ពិព័រណ៍ត្រូវបានបែងចែកជាបីផ្នែក ដូចជា ផ្នែកក្រុមហ៊ុនអចលនទ្រព្យ ផ្នែកធនាគារ និងផ្នែកក្រុមហ៊ុនធានារ៉ាប់រង ផ្នែកអ្នកជំនាញខាងសម្ភារសំណង់ និងការតុបតែង ផ្នែកអគ្គិសនី បំពង់ទឹក និងការផ្គត់ផ្គង់ទឹក គ្រឿងម៉ាស៊ីន មេកានិច និងអ្នកជំនាញស៊ុមដែកថែប ។

ជាមួយគ្នានេះ ក៏មានព្រឹត្តិការណ៍ពីរសំខាន់ទៀតត្រូវបានរៀបចំភ្ជាប់ជាមួយនិងការតាំងពិព័រណ៍នេះ ដែលនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់អ្នកចូលរួម។ សមាគមអ្នកសាងសង់កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ៥ របស់ខ្លួននៅថ្ងៃទីមួយនៃការតាំងពិព័រណ៍ ដែលមានអ្នកតំណាងជាន់ខ្ពស់រាប់រយនាក់មកពីឧស្សាហកម្មសំណង់ក្នុងស្រុក និងអន្តរជាតិ។

ក្រុមបណ្តាញអាជីវកម្មពិសេសមួយនឹងត្រូវបានរៀបចំផងដែរនៅល្ងាចថ្ងៃទីពីរនៃការតាំងពិព័រណ៍ ដែលនឹងភ្ជាប់ទំនាក់ទំនងសមាជិកសមាគមទៅនឹងអ្នកចូលរួមតាំងពិព័រណ៍ទាំងអស់។ លើសពីនេះទៅទៀត សភាពាណិជ្ជកម្មអង់គ្លេស (ហៅកាត់ថា BritCham) ក៏បានកក់ស្តង់បួន ហើយនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនិងសមាជិករបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងពេញលេញពីការជួបជុំបណ្តាញអ្នកម៉ៅការសាងសង់នេះ។

លទ្ធផលចេញមកដូចនេះក៏ព្រោះតែការភ្ជាប់ទំនាក់ទំនងយ៉ាងពិសេសទាំងក្នុងតំបន់ និងអន្តរជាតិរបស់សមាគមនេះ។ អ្នករៀបចំព្យាករណ៍ថា ការតាំងពិព័រណ៍សំណង់កម្ពុជានេះនឹងទាក់ទាញមនុស្សរាប់រយរាប់ពាន់នាក់ ដែលរួមមានទាំងភ្ញៀវជាតិ និងអន្តរជាតិ និងអ្នកតាំងពិព័រណ៍ ដែលកំពុងតែស្វែងរកព័ត៌មានលើវិស័យសំណង់ ឬស្វែងរកឱកាសអាជីវកម្មថ្មី

ពិព័រណ៍នេះត្រូវបានគាំទ្រដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្មក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា រួមទាំងស្ថាប័នអន្តរជាតិដទៃទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]