ការរីកចំរើនក្រុមហ៊ុនវៀតណាមកំពុងធ្វើឲ្យមានភាពភ្ញាក់ផ្អើលក្នុងទីផ្សារភាគហ៊ុន

ការកើនឡើងដ៏ខ្ពស់នូវតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនសំណង់វៀតណាមមួយ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងទីផ្សារភាគហ៊ុន ក្នុងខែវិច្ឆិកា។

ក្រុមហ៊ុន Faro Construction and parent developer FLC Group បានកំពុងតែអភិវឌ្ឍនូវគម្រោងធំមួយចំនួនដូចជា គម្រោងកសាង Samson Beach and Golf Resort ស្ថិតនៅក្នុងខេត្ត Thanh Hoa ដែលមានតម្លៃ ២៥០ លានដុល្លារសហរដ្ឋអាមេរិក និងគម្រោង Quy Nhon Beach and Golf Resort ស្ថិតនៅក្នុងខេត្ត Binh Dinh ដែលមានតំលៃ ៣៣០ លានដុល្លារសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Faro បានចុះបញ្ជីលើផ្សារភាគហ៊ុននៃទីក្រុងហូជីមិញ (HOSE) នៅខែកញ្ញា ក្នុងតម្លៃ ១៧០ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែក្នុងខែវិច្ឆិកា តម្លៃក្រុមហ៊ុននេះបានកើនឡើង ១៣ ដង រហូតដល់ ២.២ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនធំជាងគេទី ៧ ក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុននេះក៏ត្រូវបានគេរំពឹងទុកថា នឹងកើនតំលៃ ៥០ ភាគរយបន្ថែមទៀតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]