ការសាងសង់អគារបៃតងចាប់ផ្តើម

អគារដែលនឹងក្លាយជាអគារខ្ពស់បំផុតនិងល្បីល្បាញបំផុតមួយរបស់ប្រទេសសិង្ហបុរី និងដែលមានលក្ខណៈធម្មជាតិបៃតងនៅគ្រប់ជាន់ទាំងអស់នោះបានចាប់ផ្តើមសាងសង់ហើយ។

គម្រោងអគារ 88 Market Street ដែលមាន ៥១ជាន់នេះនឹងមានកម្ពស់ ២៨០ម៉ែត្រ និងផ្ទៃក្រឡាទំហំ ៩៣.០០០ម៉ែត្រការ៉េ។

អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដាណឺម៉ាក Bjarke Ingels Group (BIG) និងក្រុមហ៊ុនអ៊ីតាលី Carlo Ratti Associati (CRA) ហើយផ្នែកខាងក្រៅនៃអគារនឹងធ្វើឡើងពីដែកថែបនិងកញ្ចក់ព្រមទាំងរុំព័ទ្ធដោយលក្ខណៈបៃតង។ សួនព្រៃឈើសាធារណៈ និងទីធ្លា នឹងស្ថិតនៅជាន់ផ្ទាល់ដី ហើយ “សួនព្រៃដង្គំបៃតង (Green Oasis)” ចំនួន៤ជាន់នឹងស្ថិតនៅចន្លោះរវាងជាន់លំនៅដ្ឋាន (៨ជាន់ដំបូង) និងជាន់ការិយាល័យ (២៩ជាន់ខាងលើ)។

គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុនអភិវឌ្ឍន៍ CapitaLand របស់សិង្ហបុរី និងក្រុមហ៊ុន Mitsubishi Estate របស់ជប៉ុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]