កូរ៉េជួយកម្ពុជា ១០លានដុល្លារ អនុវត្តគម្រោង «ភូមិសន្តិភាព» នៅខេត្តសំខាន់ៗ៣

ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ KOICA នឹងអនុវត្តគម្រោង «កសាងភូមិសន្តិភាព» ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន ក្នុងតម្លៃ១០លានដុល្លា នាពេលខាងមុខនេះ។នេះបើតាមជំនួប ពិភាក្សាការងាររវាងលោកYonghwa SHIN អនុប្រធាន​KOICA​ ជាមួយក្រុមការងារប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

លោក លី​ សុវណ្ណារិទ្ធិ​ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កិច្ចពិភាក្សានេះ គឺបានផ្តោតលើ ការងារស្តីពីការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ”​ ក្រោមគម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ KOICA ក្រោមថវិកាចំនួន ១០លានដុល្លារអាមេរិក សម្រាបដំណើរការនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន។

អនុប្រធាន KOICA លោក Yonghwa SHIN បានឱ្យដឹងថា គម្រោង «ការកសាងភូមិសន្តិភាព តាមរយៈការ អភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ» គឺធ្វើឡើងដើម្បីអភិវឌ្ឍប្រកបដោយនិរន្ត៍ភាព និងបរិយាប័ន ក្នុងតំបន់ជនបទ នៃភាគពាយ័យ្យនៃប្រទេសកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

តំណាង KOICA រូបនេះ បានបញ្ជាក់បន្តថា ការអនុវត្តគម្រោងក្នុងខេត្តទាំង៣នេះ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៦។ ក្នុងនោះ ការអនុវត្តគម្រោងនៅក្នុងខេត្តបន្ទាយមានជ័យ នឹងអនុវត្តលើស្រុកចំនួន២ គឺស្រុកស្វាយចេក និងស្រុកម៉ាឡៃ ដោយមានមន្ទីរអភិវឌ្ឍជនបទខេត្តជួយសម្របសម្រួលគម្រោង។

គួរបញ្ជាក់ដែរថា តាមរយៈគម្រោងខាងលើ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញការគាំទ្រ និងរំពឹងថា គម្រោងនេះនឹងជួយ បង្កើនការងារជូនពលរដ្ឋនៅតាមជនបទ ពិសេសជួយជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋានបន្ថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]