កូវីដ១៩ បន្ថយល្បឿនសេដ្ឋកិច្ចប្រទេសប្លុក CLMV ក្នុងនោះកម្ពុជាអាចរងឥទ្ធិពលខ្លាំង
បើយើងក្រឡេកមកមើល ស្ថានភាពសេដ្ចកិច្ចរបស់ប្រទេសដែលមានចំណូលទាបជាងគេ នៅក្នុងប្លុកអាស៊ាន ឬគេហៅថាប្លុកប្រទេសស៊ីអឹលអឹមវី (CLMV ) វិញ កូវីដ១៩ បានទាញសេដ្ឋកិច្ចប្រទេសសេដ្ឋកិច្ចទាបជាងគេនៅអាស៊ាននេះ ឱ្យធ្លាប់ចុះមកនៅត្រឹមកម្រិតកំណើន ៣,៤ ភាគរយ នៅឆ្នាំនេះ ពោលគឺជាកម្រិតទាបបំផុតដែលមិនធ្លាប់មានក្នុងពេលពីរទសវត្សចុងក្រោយនេះ។
បើយើងក្រឡេកមើលជារួម ផលប៉ះពាល់ខ្លាំងរបស់កូវីដ១៩ លើសេដ្ឋកិច្ច CLMV ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ ពឹងផ្អែកភាគច្រើន លើប្រាក់ចំណូលប្រភពបរទេស គឺពីទេសចរណ៍ និងការនាំចេញ។ នេះបើយោងតាមមជ្ឈមណ្ឌល KResearchCenter ។
លើកលែងប្រទេសវៀតណាម មួយដែលហាក់ដូចជាមានគ្រឹះសេដ្ឋកិច្ច រឹងមាំ ដោយសារប្រព័ន្ធសហគ្រាសធុនតូច និងមធ្យមក្នុងស្រុករឹង និងសមត្ថភាពផលិតក្នុងស្រុកចាប់ផ្តើមមានមូលដ្ឋានខ្លះៗ ជាពិសេសការដំឡើងរោងចក្រឧស្សាហកម្មធុនធំ របស់ក្រុមហ៊ុនអន្តរជាតិមួយចំនួន។
ក្នុងន័យសេដ្ឋកិច្ច ប្រទេសកម្ពុជា ទំនងជារងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ
ដោយមិននិយាយពីអត្រាឆ្លង និងចំនួនមនុស្សស្លាប់ តែបើនិយាយពីផលប៉ះពាល់សេដ្ឋកិច្ច ប្រទេសកម្ពុជាគឺជាប្រទេសដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ កត្តាវិភាគធំៗពីរ ដើម្បីគំាទ្រអំណះអំណាងនេះ គឺសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើប្រាក់ចំណូលបរទេសតាមរយៈវិស័យទេសចរណ៍ និងការនាំចេញ។ វិស័យទេសចរណ៍ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រហែល ៦០ ភាគរយ ឬអាចនឹងលើសនេះ នៅឆ្នាំនេះ។
ទន្ទឹមនឹងនេះ បើនិយាយពីការនាំចេញវិញ កម្ពុជានៅតែពឹងផ្អែកលើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកដដែល។ ទាំងសហរដ្ឋអាមេរិក និងប្លុកសហគមន៍អ៊ឺរ៉ុបបច្ចុប្បន្នងាយរងគ្រោះបំផុតចំពោះការរីករាលដាលនៃ COVID-១៩ ។
រឿងដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺថា ប្រទេសទីផ្សារនាំចេញធំៗទាំងអស់ របស់កម្ពុជា សុទ្ធតែជាប្រទេសក្នុងចំណោមរងផលប៉ះពាល់ខ្លាំងពីកូវីដ១៩។ ក្នុងនោះរួមមាន៖ សហរដ្ឋអាមេរិក (៣.០៦ ប៊ីលានដុល្លារ) អាឡឺម៉ង់ (១,៧៨ ប៊ី) ដុល្លារចក្រភពអង់គ្លេស (១,៣ ប៊ី) ដុល្លារជប៉ុន (១,២៦ ប៊ី) និងបារាំង (១,០៣B ដុល្លារ) ។ ប្រភពនាំចូលកំពូលៗ គឺចិន (៤,៧៧ បាត) សិង្ហបុរី (២,៩៥ ប៊ី) ដុល្លារហុងកុង (៩០៨ លានដុល្លារ) កូរ៉េខាងត្បូង (៦០៣ លានដុល្លារ) និងឥណ្ឌូណេស៊ី (៥១៣ ដុល្លារ) យោងតាមទិន្នន័យពី Export.gov និង World Top Export ។
ដែលធំជាងគេ គឺការនាំចេញទៅសហរដ្ឋអាមេរិក មានទំហំប្រហែលជា ២០ ភាគរយ នៃការនាំចេញក្រៅប្រទេសសរុបរបស់កម្ពុជា តែអាមេរិកក៏ជាប្រទេសរងគ្រោះខ្លាំងជាងគេដោយសារកូវីដ១៩។
ដូច្នេះ តម្លៃនៃការនាំចេញសម្រាប់ឆ្នាំ ២០២០ ត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ ១០ ភាគរយ ដែលនឹងនាំឱ្យមានការធ្លាក់ចុះ ០,៩ ភាគរយ បើគិតជាចំណែកនៃវិស័យនេះ នៅក្នុងសេដ្ឋកិច្ចទាំងមូល របស់ប្រទេសកម្ពុជា។
អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នឹងមានចំនួន ៣,៦ ភាគរយនៅឆ្នាំនេះ
ប្រទេសវៀតណាមរងផលប៉ះពាល់តិចតួចពីជំងឺរាតត្បាត ដោយសារប្រទេសស៊ីអឹលអឹមវីមួយនេះ ពឹងផ្អែកតែលើប្រាក់ចំណូលបរទេសក្នុងវិស័យនាំចេញរបស់ខ្លួនប៉ុណ្ណោះ។ វិស័យក្រៅពីនេះ វៀតណាមពឹងលើខ្លួនឯង។ ជាសំណាងល្អ ប្រទេសវៀតណាមមានដៃគូពាណិជ្ជកម្មនាំចេញជាច្រើន ដែលជួយឱ្យប្រទេសនេះ ធ្វើពិពិធកម្មហានិភ័យបានយ៉ាងល្អ។ គេសង្កេតឃើញថា នេះជាចំណុចខ្លាំងសម្រាប់ប្រទេសនេះ ដែលមិនត្រឹមតែសម្រាប់ទ្រទ្រង់ពេលមានវិបត្តិនេះទេ តែគឺសម្រាប់ក្រោយវិបត្តិផងដែរ។
ការនាំចេញសំខាន់ៗរបស់វៀតណាម គឺទំនិញ និងគ្រឿងអេឡិចត្រូនិច
រឿងដែលចៃដន្យនោះគឺថា ខុសពីកម្ពុជា ការនាំចេញសំខាន់ៗរបស់វៀតណាម ភាគច្រើន គឺជាផលិតឧស្សាហកម្មធុនមធ្យម។ ផលិតផលទាំងនោះ មានដូចជាទំនិញអេឡិចត្រូនិច និងគ្រឿងអេឡិចត្រូនិច ហើយផលិតផលទាំងនេះ ឆ្លើយតបបាននឹងតម្រូវការសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងកំឡុងពេលមានវិបត្តិ នោះគឺការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ មកធ្វើការតាមផ្ទះ និងការរក្សាគម្លាតសង្គម។ តម្រូវការនេះ បានធ្វើឱ្យមានការកើនឡើងនូវតម្រូវការឧបករណ៍កុំព្យូទ័រ និងសៀគ្វីបញ្ចូលគ្នា។
ម្យ៉ាងទៀត រដ្ឋាភិបាលវៀតណាម បានអនុវត្តគោលនយោបាយជំរុញសេដ្ឋកិច្ចក្នុងទម្រង់ជាជំនួយ និងការកាត់បន្ថយពន្ធ ដើម្បីជួយទ្រសេដ្ឋកិច្ចប្រទេសខ្លួន ជាលទ្ធផលការនាំចេញរបស់វៀតណាម បានធ្លាក់ចុះត្រឹមតែចំនួនតិចតួចប៉ុណ្ណោះ ពោលគឺប្រមាណ ៥ ភាគរយនៃតម្លៃនាំចេញសរុប។
និយាយជារួម គេរំពឹងថា ប្រទេសវៀតណាម នៅអាចរក្សាជំហរសេដ្ឋកិច្ចរបស់ខ្លួនបានត្រឹមកម្រិតប្រមាណ ៣,៦ ភាគរយ នៅឆ្នាំនេះ។
ការនាំចេញរបស់ប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចុះ ១០ ភាគរយ តែ
ស្នូលសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ពឹងលើការនាំចេញឧស្ម័នធម្មជាតិ ដែលវិស័យនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការកាត់បន្ថយតម្លៃឥន្ធនៈ ជាបន្តបន្ទាប់ នៅក្នុងទីផ្សារពិភពលោក។
សម្លៀកបំពាក់និងវាយនភណ្ឌដែលជាការនាំចេញធំបំផុតទី ២ របស់មីយ៉ាន់ម៉ាក៏បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការបិទរោងចក្រនៅប្រទេសចិន និងពីការធ្លាក់ចុះតម្រូវការក្នុងទីផ្សារអឺរ៉ុប។ តម្លៃនៃការនាំចេញរបស់មីយ៉ាន់ម៉ាត្រូវបានគេព្យាករថានឹងធ្លាក់ចុះ ១០ ភាគរយនៅឆ្នាំនេះ។
ទោះយ៉ាងណាសហភាពអឺរ៉ុប បានបង្កើតមូលនិធិជំនួយយ៉ាងរហ័សចំនួន ៥០០ លានអឺរ៉ូដើម្បីជួយឧស្សាហកម្មវាយនភ័ណ្ឌរបស់ប្រទេសមីយ៉ាន់ម៉ាដែលរងផលប៉ះពាល់ដោយកូវីដ ១៩ ដែលត្រូវបានកំណត់ ដើម្បីបន្ធូរបន្ថយសម្ពាធដែលដាក់លើការងាររបស់កម្លាំងពលកម្ម និងការប្រើប្រាស់គ្រួសារ។
មូលនិធិជំនួយរហ័សរបស់សហភាពអ៊ឺរ៉ុបដែលមានតម្លៃប្រហែល ១ ភាគរយនៃ ផ.ស.ស របស់មីយ៉ាន់ម៉ា ត្រូវបានស្ថាប័នស្រាវជ្រាវភាគច្រើន រាប់ទាំងមជ្ឈមណ្ឌលស្រាវជ្រាវ KResearch មើលឃើញថា នឹងអាចគាំទ្រដល់ប្រាក់ចំណូលរបស់ប្រជាជនរបស់ខ្លួន និងអនុញ្ញាតឱ្យការប្រើប្រាស់ក្នុងគ្រួសារកើនឡើងក្នុងកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពមុនពេលមានវិបត្តិសាកលនេះកើតឡើង។
សរុបមក សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា អាចនឹងកើនឡើងក្នុងកម្រិតគ្រាន់បើជាងវរៀតណាម ពោលគឺ ៤,៣ ភាគរយ ក្នុងឆ្នាំ ២០២០។ នេះដោយសារ កត្តាចម្បងមួយទៀត បន្ថែមលើកត្តាមូលនិធិជំនួយរហ័សខាងលើ គឺ ឲការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់មីយ៉ាន់ម៉ា ដែលត្រូវបានគេរំពឹងថានឹងបន្តដូចការគ្រោងទុក។
សេដ្ឋកិច្ចរបស់ប្រទេសឡាវ រងផលប៉ះពាល់តិចជាងគេ គឺនឹងរក្សាកំណើនបាន ៣,៩ ភាគរយ
សំណាងរបស់ឡាវ គឺថាសេដ្ឋកិច្ចប្រទេសនេះ រស់បានអាស្រ័យលើការនាំចេញ ឧស្សាហកម្មរុករករ៉ែ និងថាមពលអគ្គិសនី ហើយក្នុងវិស័យទាំងនេះ មិនមានត្រូវការបុគ្គលិកច្រើនទេ។
ទេសចររបស់ប្រទេសឡាវ ពឹងផ្អែកភាគច្រើនទៅលើការមកដល់របស់ភ្ញៀវទេសចរថៃ។ ដោយសារប្រទេសថៃស្ថិតក្នុងចំណោមប្រទេសអាស៊ាន ដែលងាយទទួលរងគ្រោះខ្លាំងគួរសមដែរ ដូច្នេះធ្វើឱ្យទេសចរណ៍របស់ប្រទេសឡាវ ទំនងជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ក៏ប៉ុន្តែសំណាងមួយទៀត គឺថាដោយអាងលើចំណូលពីការលក់ថាមពល សេដ្ឋកិច្ចឡាវ មិនសូវជាពឹងផ្អែកលើការនាំចេញផលិតផល និងពីវិស័យទេសចរណ៍ប៉ុន្មានទេ។ ការអភិវឌ្ឍក្នុងវិស័យទេសចរណ៍ នៅតែស្ថិតក្នុងភាពក្មេងខ្ចីនៅឡើយ ហើយជាចំណែកតូចមួយនៃផ.ស .ស របស់ប្រទេស។ ជាលទ្ធផល ប្រាក់ចំណូលសម្រាប់ប្រជាជនភាគច្រើន នៅតែមិនមានផលប៉ះពាល់អ្វីឡើយ ខណៈពេលដែលការប្រើប្រាស់ក្នុងគ្រួសារនៅតែបន្តកើនឡើងក្នុងកម្រិតប្រហាក់ប្រហែលនឹងប្រាក់ចំណូលដែលទទួលបានមុនពេលមានវិបត្តិកូវីដ១៩។
ចំណែកវិស័យសំណង់វិញ ការវិនិយោគលើគម្រោងផ្លូវដែកល្បឿនលឿនរបស់ប្រទេសដែលមានតម្លៃជាង ៧ ពាន់លានដុល្លារអាមេរិក នឹងនៅតែបន្តដូចការគ្រោងទុក។
ដូច្នេះសរុបមក ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ឡាវ ត្រូវបានរងផលប៉ះពាល់តិចតួច ពោលគឺនឹងមានការធ្លាក់ចុះប្រមាណ ៥ ភាគរយ ដែលត្រូវបានគេព្យាករថានឹងរក្សាកំណើនបាន ៣,៩ ភាគរយ នៅឆ្នាំ ២០២០ ពោលគឺលើសវៀតណាមបន្តិច និងក្រោមមីយ៉ាន់ម៉ាបន្តិច។
និយាយជារួមសេដ្ឋកិច្ច CLMV៖ នឹងមានទំនោរទៅរកការងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ១ ទៅ ២ ឆ្នាំខាងមុខ។ គេព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសចំណូលទាបអាស៊ានទាំងបួននេះ នឹងកើនឡើងដល់ ៦,៤ ភាគរយនៅឆ្នាំ ២០២១ និង ៦,៥ ភាគរយនៅឆ្នាំ ២០២២។
ទម្រាំនឹងដល់ពេលនោះ ក្នុងចំណោមប្រទេសទាំងនេះ ប្រទេសណាដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ចំណូលពីបរទេស ឬនិយាយម្យ៉ាងទៀថា ពឹងខ្លាំងពីការវិនិយោគពីបរទេស អាចនឹងប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមានបន្ថែមទៀត ក្នុងកំឡុងពេលមានវិបត្តិនេះ។ ហើយប្រទេសនោះ ទំនងជាប្រទេសកម្ពុជាយើងនេះ៕
- Video Advertisement -