ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោក សារ សេណេរ៉ា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CIB) ការពិភាក្សាផ្តោតលើការលើកទឹកចិត្តតាមច្បាប់ ការការពារដោយមិនមានការរើសអើង និងការគាំទ្រដល់គម្រោងផ្នែកភស្តុភារកម្មនៅតាមបណ្តោយផ្លូវទឹកដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ។

ប្រតិភូក្រុមហ៊ុនព័ស្តុភារកម្ម និងបច្ចេកវិទ្យាអាម៉េរិកចំនួន ៧ក្រុមហ៊ុន បានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នេះបើតាមជំនួបពិភាក្សាកាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ រវាងលោក សរ សិនិរ៉ា អគ្គលេខាធិការរង​ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយគណៈប្រតិភូអាម៉េរិក ចំនួន ៧ក្រុមហ៊ុន ក្រោមការសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា។

ក្នុងជំនួបនេះ គណៈប្រតិភូក្រុមហ៊ុនភស្តុភារកម្ម និងបច្ចេកវិទ្យាអាម៉េរិកចំនួន ៧ក្រុមហ៊ុន បានយកឱកាសនេះសាកសួរ និងពិភាក្សាស៊ីជម្រៅទៅលើការលើកទឹកចិត្តដល់គម្រោងវិនិយោគនៅកម្ពុជា និង​បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើ​គម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ។

ជាការឆ្លើយតប លោក សរ សិនិរ៉ា អគ្គលេខាធិការរង បានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនអាម៉េរិក និងបានគូសរំលេចអំពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជាដែលមានក្របខណ្ឌគតិយុត្តបើកចំហរ ផ្ដល់ការលើកទឹកចិត្ត ផ្ដល់ការថែទាំ ផ្ដល់ការការពារដល់ការវិនិយោគដោយគ្មានការរើសអើង។

លោកថា រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអភិវឌ្ឍផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ និងគម្រោងព្រែកជីកហ្វូណនតេជោ។ លោកបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិនដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងវិនិយោគ។

សូមជម្រាបជូនថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ​ហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដែលតភ្ជាប់ប្រព័ន្ធផ្លូវទឹកពីទន្លេទៅកាន់សមុទ្រ។ សម្រាប់កំណាត់ទី២ នេះ មានប្រវែងសរុប ១៥១,៦ គីឡូម៉ែត្រ ដោយចាប់ផ្តើមតភ្ជាប់ពីព្រែកពោធិ៍ នៃទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល រហូតដល់ឆ្នេរសមុទ្រនៃខេត្តកែប។ ក្រោយបញ្ចប់ការសាងសង់ គម្រោងព្រែកជីកហ្វូណនតេជោ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តាមរយៈការកាត់បន្ថយថ្លៃដឹកជញ្ជូន និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]