តំបន់សេដ្ឋកិច្ចពិសេសមួយនៅស្វាយរៀង មានរោងចក្រចំនួន ៣៥ ក្នុងតម្លៃទុន ១,៥ពាន់លានដុល្លារ

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ មានរោងចក្រនៅចំនួន ៣៥ ក្នុងទំហំទុនវិនិយោគប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមពិធីដាំកូនឈើចំនួន ២.២០០ដើម និងចែកកូនឈើចំនួន ១៦.០០០ដើម នៅតំបន់សេដ្ឋកិច្ចពិសេសនេះ នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពសម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

កម្មពិធីនេះបានឱ្យដឹងថា ការដាំ និងចែកកូនឈើនេះ គឺជាសកម្មភាពជាក់ស្តែងមួយក្នុងការរួមគ្នាបង្កើនគម្របបៃតងនៅតំបន់ឧស្សាហកម្ម ស្របពេលដែលខេត្តស្វាយរៀងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃសកម្មភាពឧស្សាហកម្ម និងការវិនិយោគ។ ទន្ទឹមនេះ ការចែកកូនឈើចំនួន ១៦.០០០ដើម ជូនដល់រដ្ឋបាលក្រុង-ស្រុកនៃខេត្តស្វាយរៀង គឺជាការជំរុញឱ្យការដាំដើមឈើមិនកំណត់ត្រឹមតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកទៅដល់សហគមន៍ និងទីតាំងផ្សេងៗ ដើម្បីបំផុសចលនារួមគ្នាថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅមូលដ្ឋាន។ សកម្មភាពនេះក៏បង្ហាញពីការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍឧស្សាហកម្ម និងការការពារបរិស្ថាន ដោយឆ្លើយតបទៅនឹងគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការបង្កើតបរិយាកាសវិនិយោគ និងផលិតកម្មដែលមានភាពប្រកួតប្រជែង ព្រមជាមួយការយកចិត្តទុកដាក់លើបរិស្ថាន និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

សូមជម្រាបដែរថា នៅក្នុងពិធីនេះក៏ធ្វើការកត់សម្គាល់ផងដែរថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ បានបណ្តាក់ទុនវិនិយោគចំនួន ៥១លានដុល្លារអាម៉េរិក នៅកម្ពុជាតាំងពីឆ្នាំ២០១៧។ ហើយបច្ចុប្បន្ន មានរោងចក្រនៅក្នុងតំបន់ចំនួន ៣៥ ក្នុងទំហំទុនវិនិយោគប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក និងកម្មករនិយោជិតកំពុងបម្រើការងារប្រមាណជាង ២ម៉ឺននាក់។ មុខសញ្ញាវិនិយោគសំខាន់ៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះគឺ កម្មន្ដសាលសំបកកង់យានយន្ដ និងកម្មន្ដសាលដំឡើងកង់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

ជប៉ុនចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា លើរឿងសំខាន់ចំនួន២

នៅក្នុងកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Tak […]

សភាពាណិជ្ជកម្មអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិវិស័យព័ស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារិម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]

រដ្ឋាភិបាលពិនិត្យលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំមួយក្នុងខេត្តស្វាយរៀង

កិច្ចប្រជុំយន្តការច្រកចេញចូលតែមួយ (Single Window) លើកទី […]

កម្ពុជា-ចិន បើកកិច្ចសន្ទនារួមគ្នា ពង្រីកវិសាលភាពវិនិយោគ និងទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត

កិច្ចសន្ទនាពិសេសរួមគ្នា ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ […]