កំណត់ហេតុប្រចាំថ្ងៃសាលារាជធានី ៖ មករា-កុម្ភៈ ២០១៧

ការរចនាម៉ូតថ្មីសម្រាប់រង្វង់មូលចោមចៅ

៦ មករា ៖ ការរចនាម៉ូតថ្មីមួយសម្រាប់រង្វង់មូលចោមចៅ ត្រូវបានប្រកាសថាមានលក្ខណៈ ជាផ្លូវក្រោមដីមួយ សួនច្បារ និងប្រព័ន្ធលូបង្ហូរទំហំ ១,៥ ម៉ែត្រ។ ការរចនាម៉ូតថ្មី នេះនឹងជួយសម្រួលការស្ទះចរាចរណ៍ធ្ងន់ធ្ងរនៅត្រង់រង្វង់មូល ដែលជាកន្លែងជួបគ្នារវាង មហាវិថីសហព័ន្ធរុស្ស៊ី និងវិថីវេ៉េងស្រេង ជាមួយផ្លូវជាតិលេខ ៤ និងលេខ ៣។

ការពង្រឹងសេវាកម្មរថយន្តក្រុងសាធារណៈ

១០ មករា ៖ ឯកឧត្តម ប៉ា សុជាតិវង្ស បានដឹកនាំការប្រជុំមួយជាមួយអាជ្ញាធរ រថយន្តក្រុងសាធារណៈ ដើម្បីរំឭកពីដំណើរការសេវាកម្មរថយន្តក្រុងសាធារណៈកន្លងមក និងដាក់កម្មវត្ថុសម្រាប់ឆ្នាំ ២០១៧ នេះ។ កន្លងមក ខ្សែរថយន្តក្រុង ៣ខ្សែ បានដំណើរការនៅក្នុងរាជធានីដោយប្រើប្រាស់រថយន្តក្រុងចំនួន ៥៧គ្រឿង។ ខ្សែទី១ ចេញពី គីឡូលេខ ៩ ទៅបឹងឈូក ចម្ងាយ ២០ គ.ម ប្រើប្រាស់រថយន្តក្រុង ២០គ្រឿង។ ខ្សែទី២ រត់ចម្ងាយ ២០ គ.ម ពីផ្សាររាត្រី ទៅក្រុងតាខ្មៅ ហើយប្រើរថយន្តក្រុង ២០គ្រឿង។ ខ្សែទី៣ រត់ចម្ងាយ ១៤ គ.ម ពីផ្សាររាត្រីទៅរង្វង់មូលចោមចៅ ប្រើប្រាស់រថយន្តក្រុង ១៧គ្រឿង។ ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ ២០១៦ សេវាកម្មរថយន្តក្រុងបានដឹកអ្នកដំណើរចំនួន ២,១៦៧,០២២ នាក់ ដែលក្នុងនោះ ១,៣៤២,១២៩ បង់ថ្លៃធ្វើដំណើរ ហើយសល់ពីនេះ ជិះដោយឥតគិតថ្លៃ។

មានយានជំនិះជាង ២,៤ លាន បានចុះបញ្ជីនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ មករា ឆ្នាំ ២០១៦។

ដូចគ្នានេះដែរ នៅថ្ងៃទី ៣១ ធ្នូ ២០១៦ សាលាក្រុងបានចុះបញ្ជីម៉ូតូចំនួន ១.៦០១.៤៥១គ្រឿង និងរថយន្តចំនួន ៤៤២.៩៧២គ្រឿង នៅក្នុងភ្នំពេញតែប៉ុណ្ណោះក្នុងមួយឆ្នាំ។

សាលាក្រុងនឹងបញ្ចប់ការដាក់ឲ្យប្រើប្រាស់នូវភ្លើងស្តុបចំនួន ១០០ កន្លែង

១៣ មករា ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ បច្ចេកទេសលើកទី ៣២ ក្នុងការដាក់ឲ្យដំណើរការនូវភ្លើងស្តុបចំនួន ១០០ កន្លែង នៅក្នុង រាជធានីភ្នំពេញ។ មានការរំពឹងទុកថាភ្លើងស្តុបទាំងនោះនឹងដាក់ឲ្យដំណើរការមុនពិធី ចូលឆ្នាំខ្មែរខាងមុខនេះ។ ភ្លើងស្តុបថ្មីៗទាំងនេះ នឹងត្រូវគ្រប់គ្រងដោយបន្ទប់ត្រូតពិនិត្យ ភ្លើងស្តុបនៅខាងក្នុងអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ។

អភិបាលក្រុងនៃប្រទេសឥណ្ឌូនេស៊ីបានមកទស្សនកិច្ចរាជធានីភ្នំពេញ

១៨ មករា៖ ឯកឧត្តម ប៉ា សុជាតិវង្ស បានធ្វើការស្វាគមន៍ឯកឧត្តម IbnuSina អភិបាលក្រុង Banjarmasin និងទីក្រុងដែលធំ និងគួរឲ្យទាក់ទាញបំផុតនៃកោះ Kalimantan នៃប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះមានបំណងរឹតចំណងទំនាក់ទំនងរវាងប្រទេសទាំង២។

គម្រោងផ្លូវសម្រាប់អ្នកថ្មើរជើងដែលវែងជាងមុនតាមបណ្តោយទន្លេ

០១ កុម្ភៈ ៖ សាលាក្រុងកំពុងតែសិក្សាគម្រោងក្នុងការពង្រីកផ្លូវថ្មើរជើងតាមបណ្តោយ ទន្លេពីទន្លេចតុមុខទៅស្ពានជ្រោយចង្វារ។ គម្រោងនេះមានគោលបំណងក្នុងការផ្តល់កន្លែង ឲ្យអ្នកធ្វើដំណើរដោយថ្មើរជើងធំជាងមុនតាមបណ្តោយទន្លេ ដែលនឹងស្វាគមន៍ភ្ញៀវ ទេសចរណ៍ក្នុងតំបន់ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំនេះ។

ការប្រកាសគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅភ្នំពេញ

០៧ កុម្ភៈ ៖ ដើម្បីជួយសម្រួលដល់ការកក់ស្ទះចរាចរណ៍ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹកត្រូវបានពិភាក្សា ដែលនឹងផ្តល់ការដឹកជញ្ជូនពីស្ពានព្រែកព្នៅ ទៅក្រុងតាខ្មៅ ដោយមានស្ថានីយចំនួន ៩។ សេវាកម្មនេះនឹងដំណើរការពីម៉ោង ៦ ព្រឹក ដល់៨ យប់។ គម្រោងនេះ នឹងប្រើប្រាស់កាណូត ២០ ដែលកាណូតមួយអាចផ្ទុកអ្នកដំណើរបាន ៩០នាក់។

ស្ពានព្រែកព្នៅបានសាងសង់រួចរាល់ ៦០%

១៤ កុម្ភៈ ៖ សំណង់ស្ពានកាត់ទន្លេព្រែកព្នៅដែលមានប្រវែង ៥៤ ម៉ែត្រ និងទទឹង ២០,៧ ម៉ែត្រ បានរួចរាល់ ៦០% ហើយ។ ស្ពាននេះនឹងសម្រួលដល់ចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវ ១៥១ និងក្រុងព្រែកព្នៅ។ សាលារាជធានីកំពុងតែសាងសង់ផ្លូវភ្ជាប់ពីផ្លូវ ១៥១ ទៅផ្លូវកប់ស្រូវដើម្បីសម្រួលដល់ការស្ទះចរាចរណ៍។

ភ្នំពេញរឹតចំណងមិត្តភាពជាមួយរាជធានីនៃប្រទេសរ៉ូម៉ានី

១៥ កុម្ភៈ ៖ ឯកឧត្តម ប៉ា សុជាតិវង្ស បានធ្វើកិច្ចស្វាគមន៍លោក VAleriu Arteni ទទួលបន្ទុកកិច្ចការទូតរ៉ូម៉ានីប្រចាំប្រទេសកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ ក្រៅពីរឹតចំណងមិត្តភាពដែលមានទំនាក់ទំនងនឹងគ្នាតាំងពីឆ្នាំ ១៩៦២ មក ពួកគេមានបំណងក្នុងការផ្សារភ្ជាប់ឲ្យកាន់តែជិតស្និទ្ធរវាងសាលារាជធានី និងរាជធានី Bucharest នៃប្រទេសរ៉ូម៉ានី។

ការរៀបចំបណ្តាញខ្សែកាបឲ្យបានប្រសើរឡើង

២០ កុម្ភៈ ៖ ឯកឧត្តម ប៉ា សុជាតិវង្ស បានដឹកនាំកិច្ចពិភាក្សាមួយដើម្បី រៀបចំបណ្តាញខ្សែកាបពាសពេញទីក្រុងដែលគ្មានសណ្តាប់ធ្នាប់។ ការពិភាក្សានេះមាន គោលដៅរៀបចំប្រព័ន្ធកាមេរ៉ា CCTV ប្រព័ន្ធភ្លើងបំភ្លឺ និងប្រព័ន្ធភ្លើងស្តុបទើបតែតម្លើងថ្មីៗនេះ ដែលត្រូវបានផ្គត់ផ្គង់ដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អូស្រ្តាលីផ្តល់ថវិកា ៣,២លានដុល្លារអូស្ត្រាលី ដល់គម្រោងកែច្នៃ «គោយន្តកសិកម្ម» នៅកម្ពុជា

ដឹកនាំដោយសាកលវិទ្យាល័យស៊ីដនី គំនិតផ្តួចផ្តើមស្រាវជ្រាវដ […]

៦ខែ ឆ្នាំ២០២៦៖ កម្ពុជាចុះបញ្ជីគម្រោងថ្មី តម្លៃ ៤,៧ ប៊ីលានដុល្លារ បង្កើតការងារបាន ១៦០ពាន់កន្លែង

បើគិតត្រឹមក្នុងមួយឆមាសទី១ ពោលឆាប់បីខែមករា-ខែមិថុនា នៃឆ្ […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]

ជនជាតិជប៉ុនផ្តល់ដីជាង៣ហិកតា​ និងជាអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើសួនសាធារណៈ

ក្រុមគ្រួសារជនជាតិជប៉ុនមួយគ្រួសារ បានសម្រេចប្រគល់ដីទំហំ […]

កម្ពុជា-អាមេរិក ចុះ MOU រួមគ្នាជំរុញគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា

ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអាមេរិក បានសម្រេចចុះហត្ថលេ […]

INTEGRA 4.0 ជាអ្វី? ក្រុមហ៊ុនគ្រប់គ្រងទឹក និងកាកសំណល់ដ៏ធំបំផុតលើលោកកំពុងប្រើវា!

ក្រុមហ៊ុន Sabesp ដែលជាក្រុមហ៊ុនគ្រប់គ្រងទឹក និងកាកសំណល់ […]