កំណើននៃកន្លែងធ្វើការរួមគ្នានៅក្នុងទីផ្សារការិយាល័យ

ដោយ Eric Wong Chon Lap

ការិយាល័យជួលភាគច្រើននៅទីក្រុងភ្នំពេញ គឺជាការជួលតាមបែបប្រពៃណី ពោលគឺជម្រើសជួលដោយកំណត់កុងត្រា និងផ្ទៃក្រឡាការិយាល័យដែលគេជួលធ្វើយ៉ាងណាឲ្យសមល្មមទៅនឹងចំនួនបុគ្គលិក និងមានជម្រើសច្រើនសម្រាប់ការបន្តកិច្ចសន្យាជួល។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនចម្រុះជាតិសាសន៍ ឬអាជីវកម្មទើបបង្កើតថ្មី កំពុងងាកមករកលក្ខខណ្ឌជួលដែលមានភាពបត់បែន ខណៈដែលតម្លៃអចលនទ្រព្យនៅតែជាបញ្ហាចម្បងសម្រាប់ពួកគេ។ ករណីខ្លះ វា ងាយស្រួសសម្រាប់ក្រុមហ៊ុនក្នុងការរកភាគីទី៣ឲ្យមកសាងសង់ រចនាតុបតែងលំអ និងប្រតិបត្តិការផ្ទៃក្រឡាការិយាល័យសម្រាប់ជួលរបស់ខ្លួន ជាជាងក្រុមហ៊ុនទាំងនោះយកមករៀបចំដោយខ្លួនឯង។ កន្លែងធ្វើការរួមគ្នាបែបនេះ គឺនឹងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនដើម្បីអាចឲ្យក្រុមហ៊ុនមានភាពបត់បែនក្នុងការដាក់លក្ខខណ្ឌសម្រាប់ការជួលផ្ទៃក្រឡាការិយាល័យ។

តម្លៃជួលសម្រាប់កន្លែងធ្វើការរួមគ្នាឬ ហៅថា (co-working space) នៅភ្នំពេញសព្វថ្ងៃកំពុងមានការប្រកួតប្រជែងខ្លាំង។ ពីព្រោះតាមវិធីសាស្រ្តថ្មីនេះ តម្លៃជួលរួមបញ្ចូលគ្នាជាមួយនឹងភាពបត់បែន នឹងធ្វើឱ្យមានភាពទាក់ទាញដល់ភាគីទី៣ ជាជាងការជួលផ្ទៃក្រឡាការិយាល័យដែលត្រូវបានរៀបចំ និងយកមកគ្រប់គ្រង ដោយខ្លួនឯងផ្ទាល់។ជាមួយគ្នានេះ ម្ចាស់អចលនទ្រព្យ ឬអ្នកប្រតិបត្តិកន្លែងធ្វើការរួមគ្នា ក៏ចង់កែប្រែនូវរបៀបជួលដែលប្រើប្រាស់ធនធាននៅក្នុងការិយាល័យឱ្យអស់លទ្ធភាពផងដែរ។ ជាជាងការជួលបែបប្រពៃណី កន្លែងធ្វើការរួមគ្នាបែបនេះ នឹងផ្តល់ឲ្យនូវសេវាកម្មគ្រប់យ៉ាងរាប់តាំងពីទីតាំង និងបរិក្ខារការិយាល័យ។ កន្លែងធ្វើការរួមគ្នានេះមិនត្រឹមតែផ្ដោតលើក្រុមហ៊ុនដែលចាប់ផ្ដើមអាជីវកម្មថ្មីប៉ុណ្ណោះទេ តែក៏សម្រាប់ក្រុមហ៊ុនចម្រុះជាតិសាសន៍ផងដែរ។ ថ្លៃឈ្នួលគឺគិតទៅលើតម្លៃតុ ឬ គិតតម្លៃទៅលើចំនួនបុគ្គលិក ជាជាងគិតតម្លៃជាម៉ែត្រការ៉េក្នុង១ខែ។ កន្លែងធ្វើការរួមគ្នាក៏ផ្ដល់នូវជម្រើសប្រើប្រាស់ទីតាំងផ្ដាច់មុខជាវិធីជួលតាមបែបប្រពៃណី នៅពេលក្រុមហ៊ុនមិនចង់ចែករំលែកវាជាមួយអ្នកដទៃ។

ដោយសារតែយុវជនជំនាន់ក្រោយគឺនឹងក្លាយជាកម្លាំងចលករច្រើនបំផុតសម្រាប់វិស័យការងារ ហើយមានតម្រូវការកន្លែងធ្វើការរួមគ្នាកាន់តែច្រើនឡើង ក្រុមហ៊ុនគួរតែពិចារណាឡើងវិញនូវគុណភាពនៃកន្លែងធ្វើការ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេក្នុងការធ្វើកិច្ចសហការ និងភាពច្នៃប្រឌីត ក៏ដូចជាអាចលើកកម្ពស់សុខុមាលភាពរបស់បុគ្គលិកផងដែរ។ កន្លែងធ្វើការរួមគ្នាមានតម្រូវការខ្ពស់នៅជុំវិញពិភពលោក ហើយនិន្នាការនេះកំពុងតែរីកចម្រើននៅក្នុងទីក្រុងភ្នំពេញ។ កន្លែងធ្វើការរួមគ្នាកើតឡើងជាបន្តបន្ទាប់ ហើយវានឹងប្រកួតប្រជែងជាមួយម្ចាស់ដីដែលផ្ដល់ការជួលការិយាល័យបែបប្រពៃណី។

នៅពេលអនាគត នឹងមានកម្លាំងពលកម្មនចល័តកើនឡើង ហើយការវិវត្តន៍នៃបច្ចេកវិទ្យាបាននិងកំពុងចាប់ផ្ដើមផ្លាស់ប្ដូរបរិយាកាសអាជីវកម្ម និង ផ្លាស់ប្ដូរវិធីសាស្ត្រនៃការសម្រេចចិត្តជួលការិយាល័យ។ សម្រាប់អ្នកជួលផ្ទៃក្រឡាធំក្នុងអគារ តែងប្រៀបធៀបជម្រើសរវាងកន្លែងធ្វើការរួមគ្នា និងការិយាល័យជួលតាមបែបប្រពៃណី នៅពេលពួកគេសម្រេចចិត្តថាត្រូវជ្រើសរើសទីតាំងថ្មីណាមួយ។ កន្លែងធ្វើការរួមគ្នា នឹងបន្តក្លាយជាប្រភពនៃតម្រូវការការិយាល័យដែលកំពុងលេចធ្លោនៅក្នុងរាជធានីភ្នំពេញនាពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការតភ្ជាប់ទិន្នន័យក្រោមដី និងគ្រប់វិស័យ៖ របៀបដែលក្រុមហ៊ុន Bentley Systems កំពុងធ្វើបដិវត្តន៍កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ

ជាប្រពៃណី ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធតែងតែរាយប៉ាយ និងដាច […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលការងារតាមយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរ ដើម្បីទទួលបានការគាំទ្រពីរដ្ឋសភា

ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ស […]

របៀបដែលក្រុមហ៊ុន Bentley Systems កំពុងជំរុញបដិវត្តន៍បញ្ញាសប្បនិម្មិត (AI)

ខណៈដែលការអភិវឌ្ឍទីក្រុងសកលរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រ […]

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]