កំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារទំហំ ១០០ ហិកតានឹងលេចរូបរាងឡើងក្នុងខេត្តកំពង់ឆ្នាំង

កំពង់ផែពហុបំណងនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំជាង ១០០ហិកតា នឹងលេចជារូបរាងនាពេលខាងមុខនេះ ដើម្បីជួយជំរុញការដឹក ជញ្ជូនផ្លូវទឹក ជាពិសេស ជួយផ្តល់ការងារបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាជននៅក្នុងខេត្តនិង បណ្តាខេត្តនៅជាប់បឹងទន្លេសាប។

កំពង់ផែពហុបំណង និង មណ្ឌលភស្តុភារ មានទីតាំងស្ថិតនៅភូមិកែងតាសុក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ធ្វើការអភិវឌ្ឍលើផ្ទៃដីប្រមាណជាង ១០០ហិកតា និងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.ក ។

លោក ប្រាក់ វុទ្ធី ប្រធានក្រុមហ៊ុន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.កបានឱ្យដឹងថា ការអភិវឌ្ឍនៅតំបន់នេះ គឺរៀបចំជា ៣ដំណាក់កាលធំៗ ដែលជំហានទី១ នឹងធ្វើឱ្យដំណើរការអាជីវកម្ម ជំហានទី២ គឺ ការរៀបចំឱ្យមានមណ្ឌលសន្និធិប្រេង និងជំហានទី៣ ការរៀបចំជាកំពង់ផែទេសចរណ៍ និង តំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍បញ្ជាក់ថា កំពង់ផែថ្មីនេះ ពិតជាមានសារសំខាន់បំផុតសម្រាប់អ្នកខេត្តកំពង់ឆ្នាំង ក្នុងការលក់នូវកសិផលរបស់ខ្លួន ព្រោះថាកំពង់ផែថ្មីនេះ ទទួលទិញ និងបែងចែកកសិផល ទៅទូទាំងប្រទេស និង ក្រៅប្រទេសផងដែរ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង៕

ថ្មីៗនេះដែររដ្ឋាភិបាលបានប្រកាសពីគម្រោងអទិភាពក្នុងការសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ចំនួនបី និងបង្កើតប៉ូលសេដ្ឋកិច្ចថ្មីមួយទៀតនៅក្នុងខេត្តនេះថែមទៀតផង​។ (អានបន្ថែម និង បន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]