ក្រសួងបរិស្ថានកំពុងសិក្សាបង្កើតឧទ្យាជាតិបាតសមុទ្រនៅក្នុងខេត្តកែប

ក្រសួងបរិស្ថាន កំពុងសិក្សាបង្កើតឧទ្យានជាតិបាតសមុទ្រនៅក្នុងខេត្តកែប ដើម្បីប្រែក្លាយជារមណីយដ្ឋានទេសចរណ៍​ថ្មី​មួយ និងទាក់ទាញភ្ញៀវទេសចរណ៍មកលំហែកំសាន្តឱ្យកាន់តែច្រើន ខណៈបច្ចុប្បន្ននេះ កម្ពុជាមានតំបន់​ឧទ្យាន​ជាតិ​​សមុទ្រចំនួន ២រួចមកហើយ​។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ​សួង​បរិស្ថាន​ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម បានមានប្រសាសន៍ថា ដោយមានសំណើពីរដ្ឋបាលខេត្តកែប ក្រសួងបរិស្ថាន​កំពុង​បន្តសិក្សាឡើងជាគម្រោងឧទ្យានជាតិបាតសមុទ្រ ព្រោះតំបន់នោះមានធនធានធម្មជាតិសំបូរបែបរួមមានស្មៅសមុទ្រ ផ្កាថ្ម ជ្រូកសមុទ្រ​ និងត្រីដូហ្វីនជាដើម។

តំបន់ឧទ្យានជាតិ គឺសំដៅដល់តំបន់ធម្មជាតិក្នុងដែនដីគោក​ ឬដែនទឹកដែលត្រូវបានកំណត់ ដើម្បីការពារខាង​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ីមួយ ឬច្រើនក្នុងតំបន់សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា តំបន់នេះ ក៏កម្រិតនៃការប្រើប្រាស់ ដែលអាចធ្វើឱ្យខូចខាត ឬបំផ្លិតបំផ្លាញដល់​ធនធាន​ជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារតួនាទីរបស់តំបន់នោះ។

គួរបញ្ជាក់ថា ត្រឹមខែសីហា ឆ្នាំ២០២២នេះ កម្ពុជាមានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និង​របៀង​អភិរក្សជីវៈចម្រុះ ចំនួន ៧៦ទីតាំង ដែលមានផ្ទៃដីសរុបទំហំ ៧លាន ៣សែនហិកតា ស្មើនឹង ៤១% នៃផ្ទៃដីប្រទេស។ (អានបន្ថែម)

ក្នុងចំណោមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងនេះ គឺមានតំបន់ការពារធម្មជាតិ ៧៣កន្លែង ដែល​រួម​​មាន ១). ឧទ្យានជាតិ ១០តំបន់ ២). តំបន់ដែនជម្រកសត្វព្រៃ ១៩តំបន់ ៣).តំបន់ការពារទេសភាព ១៤តំបន់ ៤). តំបន់ប្រើប្រាស់ច្រើនយ៉ាង ១០តំបន់ ៥). តំបន់រ៉ាមសា ៥តំបន់ ៦). តំបន់បេតិកភ័ណ្ឌធម្មជាតិ ១៣តំបន់ និង​៧). តំបន់ឧទ្យានជាតិសមុទ្រ ២តំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]