ក្រសួងពាណិជ្ជកម្ម និងសមាគមវិនិយោគិនចិន រួមគ្នាអភិវឌ្ឍវិស័យសំខាន់ៗ៣នៅកម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជា និងសមាគមវិនិយោគិនចិន សហការគ្នាអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអប់រំ ព្រមទាំងការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ០៣សំខាន់ៗ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិ​ន​។

អនុស្សរណៈទាំង ០៣នេះ ត្រូវបានចុះហត្ថលេខាដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាគមវិនិយោគិនចិន។

អនុស្សរណៈទាំង ០៣នេះរួមមាន៖

-អនុស្សារណៈទី១ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការនៃគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ។

-អនុស្សារណៈទី២ ស្ដីពីកិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន។

-អនុស្សារណៈទី៣ ស្ដីពីកិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]