ក្រុមហ៊ុនចិន China Minsheng Stone ចង់បោះទុនវិនិយោគកែច្នៃថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា

ក្រុមហ៊ុន China Minsheng Stone Industry Group មកពីប្រទេសចិន មានបំណងបណ្តាក់ទុនវិនិយោគកែច្នៃថ្មម៉ាប និងផលិតថ្មម៉ាបសិប្បនិម្មិតនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាយ ជាំងទ្បុង (Mai Jianglong) អនុប្រធានក្រុមហ៊ុន China Minsheng Stone Industry Group កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគនៅកម្ពុជាដែលពោរពេញដោយភាពអំណោយផលពិសេស របបលើកទឹកចិត្តវិនិយោគ និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបានបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង និងកាន់តែមានភាពទាក់ទាញ។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគដើម្បីឆាប់ទទួលបានផលចំណេញ និងបានជំរុញឱ្យក្រុមហ៊ុនខិតខំប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យអស់សមត្ថភាពដើម្បីចូលរួមបង្កើតតម្លៃបន្ថែម។

គួរបញ្ជាក់ថា ក្រៅពីវិស័យថ្មម៉ាប គិត​មកទល់​បច្ចុប្បន្ន កម្ពុជាមាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ​ទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិត​ក្នុង​ខេត្តចំនួន ១១។ ក្នុង​ចំណោម​នោះ ខេត្តក្រចេះ​នាំមុខគេ ដែលមានរោងចក្រ​កែច្នៃថ្មអា​ចំនួន ២២ក្រុមហ៊ុន ស្មើ ២៧គម្រោង គ្របដណ្តប់​លើ​ផ្ទៃដីប្រមាណ ២.០៦៥ ហិកតា។ (អានបន្ថែម)

ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន China Minsheng Stone នេះ​ជា​ការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ឧស្សាហកម្ម​ថ្មម៉ាប​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]

ប្រទេសចំនួន៣ មានចំណាប់អារម្មណ៍ជំរុញទំនាក់ទំនងលើវិស័យថាមពល ពាណិជ្ជកម្ម ជាមួយកម្ពុជា

ជំនួបការទូតដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រី កែវ […]

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ […]